Yamal ត្រូវបានក្លឹប PSG ដាក់គោលដៅលើ ដើម្បីជំនួសតំណែងរបស់ Mbappe

ជាមួយនឹងការចាកចេញរបស់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ពីក្លិប PSG ដែលរំពឹងកើតឡើង ហាក់កំពុងបង្ខំឲ្យក្រុមរបស់លោក Luis Enrique ត្រូវស្វែងជម្រើសថ្មីមកជំនួសតំណែងនេះវិញ សម្រាប់រដូវកាលក្រោយ។ ហើយឥឡូវនេះ បើតាមការចុះផ្សាយពី ‘Le Parisien’ បានបង្ហាញឲ្យដឹងថាក្លិបយក្សបារាំង កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមវ័យក្មេងរបស់ក្លិប Barcelona កីឡាករ Lamine

Continue Reading

Eriksen ត្រូវបានក្លឹបរបស់ខ្លួនយល់ព្រមក្នុងការទទួលសំណើលក់ចេញនៅរដូវក្តៅខាងមុខ

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទទួលយកសំណើផ្តល់ជូនសម្រាប់ខ្សែបម្រើចាស់វស្សា Christian Eriksen ក្នុងអំឡុងទីផ្សារដោះដូររដូវក្តៅបើកឡើងវិញនាពេលខាងមុខ។ ជាក់ស្តែងបន្ទាប់ពីមានការចាប់អារម្មណ៍យ៉ាងខ្លាំងអំឡុងពេលលេងឲ្យក្រុម Brentford កីឡាករសញ្ជាតិដាណឺម៉ាករូបនេះ ត្រូវបានក្លិប Man Utd ចាប់អារម្មណ៍នឹងបាននាំយកមកកាន់ទឹកដី Old Trafford ដោយគ្មានតម្លៃខ្លួន កាលពីរដូវក្តៅឆ្នាំ២០២២

Continue Reading

គ្រូបង្វឹកលោក Unai Emery បានសម្រេចចិត្តចុះកុងត្រាថ្មីជាមួយ Aston Villa ដល់ឆ្នាំ២០២៧

ក្លិប Aston Villa បានប្រកាសជាផ្លូវការថាគ្រូបង្វឹកលោក Unai Emery បានបេ្តជ្ញាចិត្ត ក្នុងការចុះកិច្ចសន្យាថ្មីបន្ថែមទៀត ជាមួយក្លឹបរហូតដល់រដូវក្តៅឆ្នាំ២០២៧ ។ ជាក់ស្តែង កុងត្រាបច្ចុប្បន្នរបស់បុរសសញ្ជាតិអេស្ប៉ាញដើមឡើយនឹងត្រូវដំណើរការរហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៥–២០២៦ ប៉ុន្តែយ៉ាងណាក៏ដោយ លោកបានយល់ព្រមបន្តរយ:ពេលមួយឆ្នាំបន្ថែមទៀត ចំពេល Aston Villa កំពុងស្ថិតនៅក្នុងផ្លូវក្នុងការឆ្ពោះទៅលេងនៅក្របខ័ណ្ឌ Champions

Continue Reading

Liverpool ប្រកាសទារតម្លៃខ្លួនមិនក្រោម ១០០លានផោន សម្រាប់ Luis Diaz

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា បានដាក់តម្លៃខ្លួនមិនទាបជាង ១០០លានផោន សម្រាប់កីឡាករ Luis Diaz ចំពេលកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិប Barcelona និង Paris Saint-Germain។ ជាក់ស្តែង បើទោះបីជាកីឡាករសញ្ជាតិកូឡុំប៊ី នៅតែជាផ្នែកដ៏សំខាន់របស់លោក Jurgen Klopp និងមានកិច្ចសន្យារយៈពេលវែងនៅ Anfield

Continue Reading

De Gea កំពុងទទួលបានការចាប់អារម្មណ៍ជាថ្មី ពីសំណាក់ក្លិបនៅលីគកំពូលអេស្ប៉ាញ

អតីតអ្នកចាំទីឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ David de Gea ដែលបច្ចុប្បន្នមិនទាន់រកបានក្លិបថ្មីលេង ចាប់តាំងពីចាកចេញពីទឹកដី Old Trafford មកនោះ ត្រូវបានគេរាយការណ៍ថា កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិប Real Betis។ គួរដឹងផងដែរថា David de Gea ត្រូវបានគេយល់ឃើញថា ទទួលបានការផ្តល់ជូនជាច្រើន

Continue Reading

West Ham ប្រជែងជាមួយ Liverpool ក្នុងការនាំយកលោក Amorim មកដឹកនាំក្រុម

យោងតាមរបាយការណ៍ថ្មីៗនេះ បានរាយការណ៍មកថា គោលដៅកំពូលរបស់ក្លិបហង្សក្រហម Liverpool គឺអ្នកចាត់ការក្រុមរបស់ក្លិប Sporting Lisbon លោក Ruben Amorim កំពុងស្ថិតនៅក្នុងការចរចាដ៏គួរឲ្យភ្ញាក់ផ្អើលមួយជាមួយក្រុម West Ham។ ជាក់ស្តែង បន្ទាប់ពីលោក Xabi Alonso បានបញ្ជាក់ថាលោកនឹងនៅបន្តជាមួយ Bayer Leverkusen មួយរដូវកាលទៀត មក លោក Amorim ត្រូវបានគេចាត់ទុកថាជាបេក្ខភាពកំពូលមួយក្នុងការមកដឹកនាំក្រុមម្ចាស់ដី Anfield ជំនួសលោក Jurgen Klopp ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាម The Athletic ថ្មីៗនេះ បានអះអាងថាក្លិប West Ham United បានចូលរួមនៅក្នុងការប្រកួតប្រជែងនេះផងដែរ ចំពេលលោក Amorim ក៏បានធ្វើដំណើរទៅកាន់រដ្ឋធានីរបស់អង់គ្លេសរួចហើយ

Continue Reading

ក្លិបគីឡូធ្ងន់ PL ចំនួន៣ បង្ហាញចិត្តចង់បានខ្សែការពារ Mendy របស់ Real Madrid

ក្លិបនៅក្នុងក្របខ័ណ្ឌ Premier League ចំនួន ៣ ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែការពារ Ferland Mendy របស់ក្លិប Real Madrid នៅទីផ្សារដោះដូរខាងមុខ។ ជាក់ស្តែងកីឡាករវ័យ ២៨ឆ្នាំរូបនេះ កំពុងឈានទៅរកការលេងសម្រាប់រដូវកាលទី៥របស់ខ្លួននៅទឹកដី Bernabeu ដោយក្នុងនោះគេបានរួមចំណែករកបាន ៦គ្រាប់ និង​ assist ចំនួន ១០លើក ពីការបង្ហាញខ្លួនសរុប ១៦៥ប្រកួត ។ តែទោះជាយ៉ាងណាក៏ដោយ អនាគតរបស់ Mendy នៅតែបន្តស្ថិតនៅក្នុងភាពសង្ស័យ ចំពេលមានពាក្យចចាមអារ៉ាមជាច្រើនបង្ហាញថាក្លិប Madrid កំពុងផ្តោតការចាប់អារម្មណ៍ទៅលើខ្សែការពារ Alphonso Davies ពីក្លឹប Bayern

Continue Reading

Ancelotti កោតសរសើរ Jude Bellingham ក្រោយស៊ុតឱ្យ Real Madrid ឈ្នះ Barcelona នៅ El clasico

គ្រូបង្វឹកលោក Carlo Ancelotti បានធ្វើការកោតសរសើរការលេងរបស់ខ្សែបម្រើ Jude Bellingham ក្រោយពីរូបគេបានស៊ុតបញ្ចូលទីនៅចុងម៉ោង ដើម្បីជួយឱ្យ Real Madrid យកឈ្នះ Barcelona ក្នុងជំនួប La Liga ។ ជាការពិត ការប្រកួតដែលធ្វើឡើង នាកីឡដ្ឋាន Santiago

Continue Reading

គ្រូបង្វឹក Barcelona ព្រួយបារម្ភជាខ្លាំងក្រោយពេលតារាឆ្នើមរូបនេះ រងរបួសធ្ងន់ធ្ងរនៅ ElClásico

ខ្សែបម្រើសញ្ជាតិហូឡង់ Frenkie de Jong របស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបង្ខំចិត្តចាកចេញពីទីលាន​ក្នុង​តង់​ទី​មួយ ​បន្ទាប់ពីការប្រជែងជាមួយ Federico Valverde និងជំនួស​មកវិញដោយ Pedri នៅ​​កីឡដ្ឋាន Santiago Bernabeu ក្នុងជំនួបបរាជ័យ ElClásico ក្រោមថ្វីជើងក្រុម Real Madrid

Continue Reading