De Gea កំពុងទទួលបានការចាប់អារម្មណ៍ជាថ្មី ពីសំណាក់ក្លិបនៅលីគកំពូលអេស្ប៉ាញ

អតីតអ្នកចាំទីឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ David de Gea ដែលបច្ចុប្បន្នមិនទាន់រកបានក្លិបថ្មីលេង ចាប់តាំងពីចាកចេញពីទឹកដី Old Trafford មកនោះ ត្រូវបានគេរាយការណ៍ថា កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិប Real Betis។

គួរដឹងផងដែរថា David de Gea ត្រូវបានគេយល់ឃើញថា ទទួលបានការផ្តល់ជូនជាច្រើន បន្ទាប់ពីគេបានសម្រេចដើរចេញពីក្លិប Man United កាលពីនៅចុងបញ្ចប់រដូវកាលឆ្នាំ ២០២២–២០២៣កន្លងទៅ តែទោះ​យ៉ាង​ណា រូបគេ​មិន​ទទួល​យក​សំណើ​ណា​មួយ​ឡើយ។

ហើយឥឡូវនេះបើតាមការចុះផ្សាយពីសារព័ត៌មាន Estadio Deportivo បានរាយការណ៍មកថា ក្លិបនៅលីគកំពូលអេស្ប៉ាញ Real Betisបានដាក់គោលដៅទៅលើអ្នកចាំទីវ័យ ៣៣ឆ្នាំរូបនេះ ថាជាអ្នកមកជំនួសតំណែងរបស់កីឡាករ Claudio Bravo ដែលគ្រោងនឹងចាកចេញពីក្លឹប។

ជម្រាបជូនផងដែរថា De Gea បង្ហាញខ្លួនសរុបចំនួន ៥៤៥ប្រកួតឲ្យក្រុម Manchester United ដោយគេអាចរក្សាសំណាញ់ទីបានរហូតដល់ទៅ ១៩០ លើកសម្រាប់ក្រុមបិសាចក្រហម ក្នុងអំឡុងពេលលេងឲ្យក្លិបនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *