Eriksen ត្រូវបានក្លឹបរបស់ខ្លួនយល់ព្រមក្នុងការទទួលសំណើលក់ចេញនៅរដូវក្តៅខាងមុខ

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទទួលយកសំណើផ្តល់ជូនសម្រាប់ខ្សែបម្រើចាស់វស្សា Christian Eriksen ក្នុងអំឡុងទីផ្សារដោះដូររដូវក្តៅបើកឡើងវិញនាពេលខាងមុខ។

ជាក់ស្តែងបន្ទាប់ពីមានការចាប់អារម្មណ៍យ៉ាងខ្លាំងអំឡុងពេលលេងឲ្យក្រុម Brentford កីឡាករសញ្ជាតិដាណឺម៉ាករូបនេះ ត្រូវបានក្លិប Man Utd ចាប់អារម្មណ៍នឹងបាននាំយកមកកាន់ទឹកដី Old Trafford ដោយគ្មានតម្លៃខ្លួន កាលពីរដូវក្តៅឆ្នាំ២០២២ កន្លងទៅ។

ហើយយ៉ាងណាមិញបើទោះបីជាមានការចាប់អារម្មណ៍ នៅរដូវកាលដំបូងនោះក្តី ប៉ុន្តែក្រោយៗមកទៀត Eriksen ហាក់បាត់បង់ការទុកចិត្តជាបន្តបន្ទាប់ និងបានបង្ហាញខ្លួនត្រឹម ៩ប្រកួតប៉ុណ្ណោះ នៅក្នុងរដូវកាលបច្ចុប្បន្ននេះ។

ជុំវិញស្ថានភាពនេះ យោងតាម Football Insider បានឱ្យដឹងថាក្រុម Manchester United បានត្រៀមខ្លួនរួចជាស្រេចដើម្បីលក់ចេញ Eriksen ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាពេលខាងមុខ នៅចំពេលដែលក្លិបកំពុងត្រៀមរៀបចំការផ្លាស់ប្តូរទ្រង់ទ្រាយធំ និងកាត់បន្ថយការចំណាយមួយចំនួន ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *