Carragher បង្ហើបថាគ្រូបង្វឹក Brighton ម្នាក់នេះគាត់អាចទៅស្នងតំណែងរបស់លោក Klopp បាន

វីរបុរសក្រុមហង្សក្រហម Liverpool លោក Jamie Carragher បានចាត់ទុកអ្នកចាត់ការក្រុម Brighton លោក Roberto De Zerbi ថាជាអ្នកដែលស័កិសមបំផុតក្នុងការទៅជំនួសតំណែងរបស់លោក Jurgen Klopp នៅកីឡដ្ឋាន Anfield ។

ជាក់ស្តែង Liverpool កំពុងស្ថិតនៅក្នុងដំណើរការស្វែងរកអ្នកចាត់ការថ្មីមកដឹកនាំក្រុមរបស់ខ្លួន បន្ទាប់ពីលោក Klopp បានប្រកាសជាផ្លូវការហើយថានឹងចាកចេញនៅចុងបញ្ចប់រដូវកាលនេះ ស្របពេលគ្រូបង្វឹករបស់ក្លិប Sporting CPលោក Ruben Amorim ក៏ត្រូវបានទាក់ទងជាមួយនឹងតំណែងនេះផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ លោក Carragher ជឿជាក់ថា លោក De Zerbi ហាក់ជាបេក្ខភាពធំជាង ដោយសារតែនាយកផ្នែកកីឡាកររបស់ក្រុម Liverpool លោក Richard Hughes ធ្លាប់ព្យាយាមបញ្ចុះបញ្ចូលអ្នកចាត់ការរបស់ក្រុម Brighton រូបនេះជាច្រើនលើកមកហើយ អំឡុងពេលគាត់ធ្វើការនៅក្លិប Bournemouth ។

លើសពីនេះ លោក Carragher បាននិយាយទៀតថា ៖ ” លោក Richard Hughes ធ្លាប់ចង់បាន De Zerbi កាលអំឡុងនៅ Bournemouth ដូច្នេះគាត់នៅតែបេក្ខភាពដ៏សំខាន់មួយដដែលនៅអំឡុងពេលនេះ” ៕

Leave a Reply

Your email address will not be published. Required fields are marked *