កាំភ្លើងធំ Arsenal ត្រៀមឆ្មក់យកខ្សែការពារម្នាក់នេះ ពីគូប្រជែង Liverpool និង Man City

ក្លឹប Arsenal បានត្រៀមខ្លួនរួចរាល់ក្នុងការចូលប្រជែងដណ្តើមហត្ថលេខាខ្សែការពារអាល់ហ្សេរី Rayan Ait-Nouri របស់ក្រុម Wolverhampton Wanderers នៅមុនយុទ្ធនាការឆ្នាំ 2024/25 ចំពេលមានការតាមពីប្រមាញ់ពីក្រុមមេឃខៀវ Manchester City និងហង្សក្រហម Liverpool ផងដែរ។

ជាក់ស្តែង ខ្សែការពារវ័យ 22ឆ្នាំ បច្ចុប្បន្នស្ថិតក្រោមកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ 2026 ដោយក្លឹប Wolves មានជម្រើសក្នុងការបន្តកុងត្រារយៈពេល 1ឆ្នាំបន្ថែមទៀតផងដែរ។ ជាមួយគ្នានេះផងដែរ ក្រុម Wolves បានដាក់តម្លៃផ្ទេរ Ait-Nouri នៅលើទីផ្សារប្រមាណ 50លានផោន។

គួរជម្រាបផងដែរថា Arsenal បានកំណត់យក Ait-Nouri ជាគោលដៅផ្ទេរដ៏មានសក្តានុពល ចំពេលដែលពួកគេកំពុងស្វែករកខ្សែការពារស្លាបឆ្វេងដ៏ល្អបំផុតម្នាក់ ដែលជាផែនការយុទ្ធសាស្រ្តរបស់គ្រូបង្វឹកលោក Mikel Arteta៕

Leave a Reply

Your email address will not be published. Required fields are marked *