វីរបុរស Barca ម្នាក់ បង្ហើបចង់ចូលជំនួសតំណែងរបស់ Xavi ក្រោយប្រកាសចាកចេញ
វីរបុរសក្លិប Barcelona លោក Rafael Marquez បាននិយាយថាលោកនឹងចាប់អារម្មណ៍ក្នុងការចូលទៅជំនួសតំណែងរបស់លោក Xavi ក្នុងនាមជាអ្នកចាត់ការក្រុមថ្មី នៅទឹកដី Camp Nou។ ជាក់ស្តែង លោក Xavi បានធ្វើការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្នុងការដើរចេញពីក្លិប នៅចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមបរាជ័យ ដោយលទ្ធផល ៣–៥ក្រោមថ្វីជើងរបស់ Villarreal កាលពីយប់មិញ។ យ៉ាងណាមិញ បន្ទាប់ពីមានការសម្រេចចិត្តនេះ អតីតខ្សែការពារ លោក Marquez ដែលបច្ចុប្បន្នកំពុងដឹកនាំឈុត Barcelona បានសារភាពថាលោកនឹងចាប់អារម្មណ៍ក្នុងការចូលទៅជំនួសតំណែងរបស់លោក Xavi ប្រសិនបើក្លិបផ្តល់ឱកាសឲ្យ។ លើសពីនេះ លោក Marquez បាននិយាយថា ៖ “វាជាផ្នែកមួយនៃដំណើរការ។ហើយខ្ញុំច្បាស់ជានឹងទទួលយក ប្រសិនបើឱកាសមកដល់។ សួរថានរណាមិនចង់ទៅដឹកនាំក្រុម Barca? ថ្នាក់ដឹកនាំនឹងគិតពីជម្រើស
Continue Reading