តើ Liverpool អាចផ្តួល់ Norwich ដើម្បីឆ្លងទៅ FA Cup ជុំទី៥បានទេ?
ក្រោយកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup រដូវកាល ២០២៣-២០២៤ក្រុមហង្សក្រហម Liverpool បន្តដំណើររក្សាក្តីសង្ឃឹមពាន១ក្នុងចំណោមពាន៤នៅរដូវកាលនេះរបស់ពួកគេឡើងវិញកំលុងពេលត្រៀមស្វាគមន៏ក្រុម Norwich City នៅទឹកដី Anfield សម្រាប់ការប្រកួត FA Cup ជុំទី ៤ របស់ពួកគេនៅថ្ងៃអាទិត្យ។
គួររំលឹកថាក្រុមហង្សក្រហមបានយកឈ្នះកាំភ្លើងធំ Arsenal ២ទល់និង០ ខណៈ Norwich បានផ្តួល Bristol Rovers ដោយលទ្ធផល ៣ទល់និង១។
៦ប្រកួតចុងក្រោយរបស់ Liverpool នៅគ្រប់ក្របខណ្ឌប្រកួតមិនដែលចាញ់ និង ឈ្នះ៥ស្មើ១ ខណៈ Norwich City ដែលជាក្រុមមកពីក្របខណ្ឌ Championship ៦ប្រកួតចុងក្រោយឈ្នះ៣ស្មើ២ចាញ់១។
Liverpool មិនស្គាល់ចាញ់សោះក្នុងការជួបគ្នា១៨លើកចុងក្រោយរបស់ពួកគេជាមួយ Norwich ក្នុងគ្រប់ការប្រកួតទាំងអស់ ចាប់តាំងពីចាញ់ក្នុងផ្ទះ ១-០ ក្នុងខែមេសា ឆ្នាំ១៩៩៤ ពោលគឺឈ្នះ១៦ និង ស្មើ២។