Cristiano Ronaldo បានសរសើរកីឡាករ Man Utd ចំនួន ៣នាក់ថាជាកីឡាករមានអាជីពល្អបំផុត
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានចុចឈ្មោះ Diogo Dalot, Casemiro និង Lisandro Martinez ថាជាកីឡាករ ៣ នាក់របស់ Manchester United បច្ចុប្បន្ន ដែលលោកមើលឃើញថាជាកីឡាករ ដែលមានលក្ខណៈអាជីពល្អបំផុត។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយជាមួយលោក Piers Morgan កាលពីចុងឆ្នាំ ២០២២ មុនពេល Ronaldo ផ្លាស់មកកាន់ក្លិប Al-Nassr គាត់បាននិយាយយ៉ាងដូច្នេះថា៖
នៅ Manchester United ខ្ញុំអាចចុចឈ្មោះយក Diogo Dalot។ គាត់នៅក្មេង ប៉ុន្តែគាត់ពិតជាមានលក្ខណៈអាជីពល្អខ្លាំងណាស់ ហើយខ្ញុំមិនស្ទាក់ស្ទើរទេ ដែលហ៊ាននិយាយថា គាត់នឹងមានអាជីពយូរអង្វែងក្នុងវិស័យកីឡាបាល់ទាត់ ពីព្រោះថាគាត់នៅក្មេង ឆ្លាត មានភាពរវៀសរវៃ និងមានលក្ខណៈអាជីពល្អបំផុត។ ក្រៅពីនោះនៅមាន Lisandro Martinez, Casemiro ដែលបច្ចុប្បន្នគាត់មានវ័យ ៣០ ឆ្នាំហើយ៕