ក្លិប Valencia ឈានដល់ការព្រមព្រៀង ខ្ចីជើងខ្សែបម្រើ Peter Federico ពី Real Madrid
ក្លិប Valencia បានឈានដល់ការព្រមព្រៀងជាមួយ Real Madrid ក្នុងការខ្ចីជើងខ្សែបម្រើ Peter Federico។ នេះបើតាមការប្រកាសឱ្យដឹងពីក្លិបនៅលីគកំពូលអេស្ប៉ាញ។ កីឡាករវ័យ២១ឆ្នាំ នឹងចូលរួម Valencia រហូតដល់ដំណាច់រដូវកាលនេះ ហើយថែមទាំងមានលក្ខខណ្ឌទិញផ្ដាច់ផងដែរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានរាយការណ៍ថាមានតម្លៃ ២ លានអឺរ៉ូ និងតម្លៃសម្រាប់លក់នៅពេលអនាគត ៥០ភាគរយ
Continue Reading