Barcelona នឹងអវត្តមានកីឡាករឈុតធំ 8នាក់មុនជួប Osasuna ម៉ោង១ រំលងអធ្រាតនេះ

Barcelona នឹង​គ្មានវត្តមាន​កីឡាករជម្រើសឈុតធំ​ចំនួន​ប្រាំបី​សម្រាប់​ការ​ប្រកួត La Liga នៅ​វេលាម៉ោង១រំលងអធ្រាតឈានចូលថ្ងៃ​ព្រហស្បត្ត៏ទី ១កុម្ភៈ ២០២៤ស្អែកនេះ​ជាមួយក្រុមភ្ញៀវ Osasuna។

ក្រុមកាតាឡានមិនចង់បរាជ័យជាលើកទីពីក្នុងផ្ទះខ្លួនឯងជាបគ្នានោះទេ ពោលគឺក្រោយពីចាញ់ Villareal ៥ទល់និង៣ កាលពីថ្ងៃសៅរ៍រួចមក ពួកគេចង់ផ្តួលក្រុម Jagoba Arrasate ដើម្បីស្តារមុខមាត់ឡើងវិញ។ទោះជាយ៉ាងណាអ្នកកចាត់ការសញ្ជាតិអេស្បញលោក Xaviក្រោយពីប្រកាសចាកចេញពីក្រុមនៅចុង បញ្ចប់នៃរដូវកាលនេះ រូបលោកបានបញ្ជាក់មុនជំនួប La Liga ថាៈ Gavi, Alejandro Balde, Marcos Alonso, Raphinha, Inigo Martinez, Joao Felix, Marc-Andre ter Stegen និង Sergi Roberto សុទ្ធតែមិនអាចរកត្រៀមដាក់អោយចូលលេងបានដោយសារបញ្ហាសុខភាព។

Xavi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថាៈ យើងត្រូវតែតទល់ទោះបីជាមានគម្លាត១១ ពិន្ទុជាមួយ Girona ។ ប៉ុន្តែយើងមាន Champions League ។ យើងរំភើបហើយយើងត្រូវតែប្រកួតប្រជែងបន្ត ។ Barcelona បានយកឈ្នះ Osasuna ក្នុងលទ្ធផល ២-0 នៅពេលដែលពួក​គេទាំងពីរ​បានជួបគ្នា​ក្នុងវគ្គពាក់​កណ្តាលផ្តាច់​ព្រ័ត្រនៃពានរង្វាន់ Spanish Super Cup កាលពីដើមខែនេះ ខណៈ ដែលពួកគេបានទទួលជ័យជម្នះក្នុងការជួបគ្នាក្នុងលីកចំនួន ៤ ចុងក្រោយ​រវាង​ភាគីទាំងពីរ រួមទាំងជោគជ័យ ២-១ ក្នុងការ ប្រកួតនៅ ក្រៅទឹកដីកាលពី ខែកញ្ញាឆ្នាំមុន។

កីឡាករត្រៀមជួបOsasuna :

Pena, Astralaga, Kochen; Araujo, Cancelo, Christensen, Kounde, Cubarsi, Fort; U Hernandez, Pedri, F Lopez, Romeu, F de Jong, Gundogan, Casado; F Torres, Lewandowski, Roque, Yamal

Leave a Reply

Your email address will not be published. Required fields are marked *