Benzema បានសម្រេចចិត្តអំពីអនាគតរបស់គាត់ ក្រោយពេលបានទទួលពាក្យចរចាមរ៉ាមជាច្រើន…
អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបអធិរាជ្យស Real Madrid និង Lyon កីឡាករ Karim Benzema បានធ្វើការសម្រេចចិត្តថា រូបគេនឹងបន្តស្នាក់នៅក្លឹប Al-Ittihad ក្នុងលីគ Saudi Pro League បន្តទៀត។
ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះបានផ្សារភ្ជាប់នឹងការចាកចេញពីក្លឹប Al-Ittihad ជាខ្លាំងក្នុងខែមករានេះ ជាមួយអតីតក្លឹបរបស់គេ Lyon ក៏កំពុងសិក្សាអំពីលទ្ធភាពលើការនាំយកខ្សែប្រយុទ្ធបារំាងរូបនេះទៅវិញផងដែរ។
ទោះបីជាយ៉ាងណាមិញ Karim Benzema នឹងមិនចាកចេញពីក្លឹងអារ៉ាប់មួយនេះក្នុងខែមករានេះឡើយ នេះបើយោងទៅតាមការបញ្ជាក់ថាដោយ The Athletic៕