Lionel Messi អាចនឹងបានលេងរួមក្រុមជាមួយអតីតមិត្តរួមក្រុមចាស់ Luis Suarez ជាថ្មីម្តងទៀត

ដោះដូរកីឡាករខែមករានេះ។ លោក Chris Henderson ទទួលស្គាល់ថាក្លិបពិតជាមានទំនាក់ទំនងនឹងរឿងនេះមែន ប៉ុន្តែអំឡុងពេលនេះកីឡាករ Luis Suarez គឺជាកីឡាកររបស់ក្រុម Gremio នៅប្រទេសប្រេស៊ីលនៅឡើយទេ។

កីឡាករ Luis Suarez និងកីឡាករ Lionel Messi បានលេងរួមគ្នានៅក្រុម FC Barcelona បានរយៈពេល ៦ ឆ្នាំ ដោយកីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះរកគ្រាប់បាល់បាន ១៩៨ គ្រាប់សម្រាប់ក្រុម Barcelona។ កីឡាករដ៏សំខាន់ទាំងពីររូបនេះ អមជាមួយនឹងកីឡាករ Neymar ដែលគ្រប់គ្នាដាក់រហស្សនាមថា MSN នោះ បានធ្វើព្យុះធ្វើភ្លៀងអស់រយៈពេល ៣ ឆ្នាំក្នុងតំបន់អឺរ៉ុប ដែលក្រុមជាច្រើនមិនចង់លេងប៉ះជាមួយ Barcelona នោះឡើយ។

កីឡាករ Lionel Messi នឹងក្លាយជាតួអង្គដ៏សំខាន់ក្នុងការចចារជាមួយកីឡាករ Luis Suarez ឱ្យចូលរួម ស្របពេលមិត្តរួមក្រុមចាស់នៅ Barcelona ដូចជាកីឡាករ Jordi Alba និងកីឡាករ Sergio Busquets បានចូលរួមជាមួយកីឡាករ Lionel Messi រួចហើយ។

លោក Chris Henderson បាននិយាយថា៖

រូបគេកំពុងលេងឱ្យក្រុម Gremio ដូច្នេះហើយពួកយើងមិនចង់និយាយពីកីឡាករដែលមិននៅក្នុងក្រុមរបស់យើងនោះឡើយ។ រូបគេក៏ជាកីឡាករម្នាក់ដែលតែងតែមានទំនាក់ទំនងថាអាចនឹងចូលរួមជាមួយពួកយើង ហើយវាជារឿងដ៏ល្អ ប្រសិនបើយើងមានកីឡាករកំពូលៗចង់មកកាន់ក្លិប Inter Miami។

គួរបញ្ជាក់ផងដែរថា កីឡាករ Luis Suarez កំពុងមានភារកិច្ចជួយក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ដោយថ្មីៗនេះពួកគេបានយកឈ្នះលើក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងលទ្ធផល ២-០។ ពួកគេនឹងមានភារកិច្ចបន្តក្នុងការលេងវគ្គជម្រុះដើម្បីចូលរួមព្រឹត្តិការណ៍ FIFA World Cup 2026 ដោយត្រូវប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិបូលីវី មុនពេលដែលកីឡាករ Luis Suarez ត្រូវត្រឡប់ទៅជួយក្រុម Gremio វិញនាចុងសប្តាហ៍នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *