ZOO666.FUN

គ្រូបង្វឹក Chelsea បង្ហើបឈ្មោះកីឡាករសំខាន់ ៣ រូប មុនជំនួប Inter Milan

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Enzo Maresca បានចាត់ទុកកីឡាករ៣រូបពិតជាមានសារៈសំខាន់នៅក្នុងក្រុមរបស់លោក ខណៈគ្រូបង្វឹកសញ្ជាតិ អ៊ីតាលីបានប្រាប់បណ្តាញសារពត៌មាននៅមុនជំនួបប្រកួតមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាល ជាមួយក្រុម Inter Milan នៅថ្ងៃអាទិត្យខាងមុខនេះ។កីឡាករសំខាន់ៗដែលរូបលោក Maresca បានលើកឈ្មោះយកមកនិយាយនៅពេលនេះ​មានខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេស​ Cole Palmer និងទីពីរ ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Nicolas Jackson ព្រមទាំងទីបីគឺ ខ្សែការពារស្លាបឆ្វេងសញ្ជាតិអេស្បាញ  Marc Cucurella។

លោកMaresca ធ្លាប់ជាអតីតជំនួយការគ្រូបង្វឹក Man. City និង ចុងក្រោយគឺបានកាន់តួនាទីជា គ្រូបង្វឹក Leicester មុនពេលមកដឹកនាំនៅកីឡដ្ឋាន Stamford Bridge បានលើកឡើងយ៉ាងដូច្នេះថាៈ យើងនឹងឃើញនៅពេលដែលពួកគេលេងពួកគេសុទ្ធតែជាកីឡាករសំខាន់។ បើនិយាយពីចំនួនវិញ Plamer  និង Jackdon ពួកគេស៊ុតបានជិត ៤០ គ្រាប់នៅរដូវកាលមុន ដូច្នេះហើយអាចនិយាយបានថាពួកគេទាំងពីរពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់យើង។អ្វី​ដែល​សំខាន់​គឺ​ពួកគេ​ចាប់​ផ្ដើម​ហ្វឹកហាត់​ជាមួយ​យើងដោយមិនមានរបួស ហើយ​មិន​យូរ​ប៉ុន្មាន​យើង​អាច​អភិវឌ្ឍន៏ក្រុមជាមួយពួកគេ ដោយខានមិនបាន។

Chelsea  មិនបានបញ្ចប់ក្នុងចំណាត់ថ្នាក់ Top ៤ នៅក្របខណ្ឌ Premier League កាលពីរដូវកាលមុននោះទេ ប៉ុន្តែពួកគេសង្ឃឹមថាក្រុមនិងធ្វើបានល្អប្រសើរ ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលី Maresca នៅរដូវកាលនេះ ខណៈការប្រកួតមិត្តភាពកំដៅសាច់ដុំក៏ពួកគេធ្វើមិនទាន់បានល្អនៅឡើយ ក្រោយស្មើ១ចាញ់៣និងឈ្នះ១ ខណៈការប្រកួតចុងក្រោយចាញ់ Real Madrid ២ទល់និង១។

ប្រភព៖ Daily Sport

Leave a Reply

Your email address will not be published. Required fields are marked *