ZOO666.FUN

Man Utd ចង់ប្លន់ខ្សែបម្រើដ៏មានសក្តានុពលម្នាក់ ពីសំណាក់ក្លឹបយក្ស AC Milan

ក្លឹបបិសាចក្រហម Manchester United បានបើកការពិភាក្សាជាមួយក្លឹប Monaco ជុំវិញការចុះហត្ថលេខាដ៏មានសក្តានុពល សម្រាប់ខ្សែបម្រើជម្រើសជាតិបារាំង Youssouf Fofana ដែលរូបគេត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ AC Milan នៅរដូវក្តៅនេះ។

គួរកត់សម្គាល់ថា ខ្សែបម្រើវ័យ ២៥ឆ្នាំ ត្រូវបាន Man United កំណត់ចង់បានសម្រាប់ជំនួសកន្លែង Scott McTominay។ ទន្ទឹមនឹងនេះ Fofana បើកចំហចំពោះការផ្លាស់ទៅកាន់ Old Trafford ផងដែរ ដោយបានមើលលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ខណៈដែលកិច្ចសន្យារូបគេជាមួយ Monaco នឹងត្រូវផុតកំណត់នៅចុងឆ្នាំ ២០២៥ ខាងមុខនេះ។

គួរជម្រាបដែរថា Fofana បានមកដល់ Monaco ផ្ទេរពីក្រុម Strasbourg ក្នុងឆ្នាំ២០២០ ហើយបានបន្តបង្ហាញខ្លួន ១៧៥ប្រកួតឱ្យក្រុម Rouges et Blancs ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់ និងបង្កើតគ្រាប់បាល់ឲ្យមិត្តរួមក្រុមបាន ១៥គ្រាប់ ផងដែរ៕

ប្រភព៖ Sport Mole

Leave a Reply

Your email address will not be published. Required fields are marked *