ZOO666

Atlético Madrid បានយល់ព្រមតម្លៃ ៨១.៥លានផោន សម្រាប់ការផ្ទេរតារាឆ្នើមម្នាក់នេះរបស់ Man City

តាមប្រភពសារព័ត៌មាន BBC បានឲ្យដឹងថា ក្លឹបយក្សក្នុងប្រទេសអេស៉្បាញ Atletico Madrid បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃផ្ទេរប្រមាណ ៨១.៥លានផោន ក្នុងការចុះកិច្ចសន្យាកុងត្រាជាមួយខ្សែប្រយុទ្ធ Julian Alvarez របស់ក្លឹបមេឃខៀវ Manchester City។ តម្លៃផ្ទេរត្រូវបានធ្វើឡើងដំបូង ក្នុងតម្លៃ ៦៤.៤លានផោន (៧៥លានអឺរ៉ូ) ជាមួយនឹងទឹកប្រាក់បន្ថែម ១៧.១លានផោន (២០លានអឺរ៉ូ)។

វានឹងក្លាយជាតម្លៃលក់កំណត់ត្រាសម្រាប់ក្លឹប​ Man City ដោយលើសតម្លៃ ៥០លានផោន ដែលក្លឹបតោខៀវ Chelsea បានចំណាយលើកីឡាករ Raheem Sterling កាលពីឆ្នាំ២០២២។ ជាមួយគ្នានេះ Alvarez បានលើកឡើងថា រូបគេនឹងត្រូវរង់ចាំរហូតដល់ការពាក់ព័ន្ធជាមួយក្រុមអាហ្សង់ទីន ក្នុងការប្រកួតបាល់ទាត់ Olympics ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ មុនពេលធ្វើការសម្រេចចិត្តលើអនាគតរបស់ខ្លួន។ អាហ្សង់ទីន ត្រូវបានទម្លាក់ចេញ ដោយក្រុមម្ចាស់ផ្ទះបារាំងកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ស្របពេលជាមួយគ្នានេះ Atletico ក៏បានយល់ព្រមលើកិច្ចព្រមព្រៀង ក្នុងការចុះកិច្ចសន្យា ជាមួយខ្សែបម្រើ Conor Gallagher របស់ Chelsea នោះ មិនទាន់យល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយកីឡាករ​ Alvarez នៅឡើយនោះទេ។

គួរជម្រាបផងដែរថា កីឡាករសញ្ជាតិអាហ្សង់ទីន ដែលបានចូលរួមជាមួយ Man City ក្នុងឆ្នាំ២០២២ លើកិច្ចព្រមព្រៀងដំបូង តម្លៃ ១៤.១លានផោន ផ្ទេរពីក្លឹប River Plate នោះ រកបាន ៣៦គ្រាប់ ក្នុងការបង្ហាញខ្លួន ១០៦លើក សម្រាប់ក្លឹបដែលដឹកនាំដោយអ្នកចាត់ការទូទៅគឺលោក Pep Guardiola៕

ប្រភព៖ BBC

Leave a Reply

Your email address will not be published. Required fields are marked *