Man Utd នៅតែចែចង់បេក្ខភាពគ្រូបង្វឹក២រូបនេះ មកជំនួសលោក Ten Hag ទោះបីជាឈ្នះ Fa Cup ក៏ដោយ

ក្លឹបបិសាចក្រហម Manchester United បានជួបពិភាក្សាជាមួយអ្នកតំណាងរបស់គ្រូបង្វឹកក្លឹប Brentford លោក Thomas Frank និងអតីតអ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea គឺលោក Mauricio Pochettino ដែលជាបេក្ខភាពគ្រូបង្វឹក២រូប សម្រាប់ជំនួសតំណែងលោក Erik ten Hag នៅ Old Trafford។

គួរកត់សម្គាល់ថា លោក Erik ten Hag មានហានិភ័យក្នុងការបាត់បង់តួនាទីការងារជាគ្រូបង្វឹករបស់ Man United បើទោះបីជាដឹកនាំក្លឹបទទួលបានជ័យជម្នះ ២-១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីថ្ងៃសៅរ៍ទល់នឹងក្រុមមេឃខៀវ Manchester City ក៏ដោយ។

យ៉ាងណាមិញ Man Utd នឹង​ត្រូវ​ចំណាយ​លើ​លក្ខខណ្ឌ​ដោះ​លែងពីក្លឹប Brentford សម្រាប់លោក Frank ក៏ព្រោះបុរសវ័យ ៥០ឆ្នាំ រូបនេះ​ស្ថិត​ក្រោម​កិច្ចសន្យា​រហូតដល់​រដូវក្តៅ​ឆ្នាំ ២០២៧។ ទន្ទឹមនឹងនេះដែរ លោក Pochettino បច្ចុប្បន្នមិនទាន់ក្លឹបដែលត្រូវនឹងដឹកនាំនៅឡើយ បន្ទាប់ពីចាកចេញពី Chelsea នៅចុងរដូវកាលមក។ មិនតែប៉ុណ្ណេាះ លោក Thomas Tuchel ក៏អាចក្លាយជាអ្នក​ប្រជែង​ដ៏​សំខាន់​ម្នាក់ផងដែរ ក្រោយលេចឮថាក្លឹប Bayern Munich កំពុងពិចារណាបញ្ចប់តំណែងរបស់គាត់៕

Leave a Reply

Your email address will not be published. Required fields are marked *