Beckham ថា ក្រុមជម្រើសជាតិមួយនេះមានភាគរយខ្ពស់ក្នុងការឈ្នះពាន EURO 2024
អតីតារាឆ្នើមក្លិប Manchester United លោក David Beckham ជឿជាក់ថា ក្រុមជម្រើសជាតិអង់គ្លេសមានភាគរយខ្ពស់ក្នុងការឈ្នះពានរង្វាន់ EURO 2024។
ជាការពិតណាស់ ព្រឹត្តិការណ៍ EURO 2024 កាន់តែកៀកជិតចូលមកដល់ហើយ ពោលនឹងចាប់ផ្តើមពីចន្លោះថ្ងៃទី ១៥ ខែមិថុនា រហូតដល់ថ្ងៃទី ១៥ ខែកក្កដា ខណៈ បើយើងនិយាយពីក្រុមជម្រើសជាតិអង់គ្លេស គឺ ពួកគេស្ថិតនៅក្នុងពូល C ជាមួយក្រុមជម្រើសជាតិអ៊ីតាលី អ៊ុយក្រែន ម៉ាសេដូនុីខាងជើង និង ម៉ាតា។
ទាក់ទងនឹងរឿងខាងលើ លោក Beckham បាននិយាយថា៖
ក្នុងនាមជាអ្នកគាំទ្ររបស់ក្រុមអង់គ្លេស ពួកយើងពិតជារីករាយណាស់នៅពេលដែលព្រឹត្តិការណ៍ដូចជា EURO និង World Cup ជាដើមចូលមកដល់។ ខ្ញុំគិតថាពួកយើងមានភាគខ្ពស់ ប៉ុន្តែ ពួកយើងក៏ដឹងថានៅពេលដែលយើងចូលរួមក្នុងព្រឹត្តិការណ៍បែបនេះ ស្ថានការក៏អាចនឹងផ្លាស់ប្តូរលឿនដែរ៕