Mourinho ថាតាមសមត្ថភាព Son Heung-min គេសមតែលេងនៅក្លិបយក្សនៅអង់គ្លេសទាំង៣ នេះ

គ្រូបង្វឹកបទពិសោធន៍ជោគជាំលោក Jose Mourinho បានលើកឡើងថា តាមរយៈសមត្ថភាពរបស់ Son Heung-min ខ្សែប្រយុទ្ធនៃក្រុម Tottenham Hotspur គួរតែលេងនៅក្លិបកំពូលៗក្នុងលោក ឬក៏លេងនៅ Manchester City, Liverpool និង Chelsea។

ជាការពិតណាស់ លោក Jose ច្បាស់ជាស្គាល់សមត្ថភាពរបស់ Son ច្បាស់ហើយ ព្រោះថាលោកក៏ធ្លាប់បានបង្វឹកខ្សែប្រយុទ្ធជម្រើសជាតិ កូរ៉េខាងត្បូង រូបនេះដែរ កំឡុងពេលដែលលោកដឹកនាំ Spurs ចន្លោះពីឆ្នាំ ២០១៩ ដល់ ២០២១។

ទាក់ទងនឹងរឿងខាងលើ, លោក Jose បានមានប្រសាសន៍ពី Son ប្រាប់ EA Sports FC យ៉ាងដូច្នេះថា៖

ខ្ញុំមិនបានមើលឃើញ Son ត្រឹមជាកីឡាករកូរ៉េខាងត្បូងម្នាក់ប៉ុណ្ណោះទេ។ ខ្ញុំបានមើលឃើញ Son ជាកីឡាករដ៏ល្អបំផុតក្នុងលោកម្នាក់។ និយាយទៅប្រហែលជាអ្នកគាំទ្រអាចនឹងមិនសប្បាយចិត្ត ជាមួយអ្វីដែលខ្ញុំនឹងនិយាយ វាដូចជាមិនមានការគោរពបន្តិច។ គាត់គួរតែឈ្នះពាន គាត់គួរតែលេងនៅក្លិបល្អបំផុត។ គាត់គួរតែលេងជាមួយក្លិបនៅអង់គ្លេសដូចជា Man City, Liverpool, Chelsea។ គាត់គួរតែចេញទៅលេងនៅក្រៅប្រទេស ជាមួយក្រុមកំពូលមួយ៕

Leave a Reply

Your email address will not be published. Required fields are marked *