នៅទីបំផុត! លោក Xavi បានសម្រេចចិត្តស្នាក់នៅក្លឹប Barcelona បន្តនៅរដូវកាលក្រោយ

គ្រូបង្វឹកក្លឹបកាតាឡាន់ Barcelona បច្ចុប្បន្នលោក Xavi Hernández នឹងបន្តស្នាក់នៅ និងដឹកនាំក្លឹបក្នុងនាមជាអ្នកចាត់ការទូទៅក្លឹប Barça នៅរដូវកាលក្រោយទទួលយកសំណើចុងក្រោយ។

រំលឹកដែរថា លោក Xavi បានប្រកាសពីការចាកចេញរបស់គាត់កាលពីឆ្នាំមុន ប៉ុន្តែឥឡូវនេះការ​សម្រេច​ចិត្ត​ត្រូវ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​រូបគាត់បានពិភាក្សា​ជាមួយ​ប្រធានក្លឹបលោក Laporta និង​នាយកលោក Deco កាល​ពី​យប់​មិញ។ ជាមួយគ្នានេះផងដែរ ប្រធានក្លឹប Barcelona បានទទូចអស់រយៈពេលជាច្រើនខែ ដើម្បីរក្សាលោក Xavi ឲ្យផ្លាស់ប្តូរចិត្តរបស់គាត់ និងបន្តដឹកនាំក្រុមបន្ត។

គួរជម្រាបផងដែរថា ក្រុមប្រឹក្សារបស់ក្លឹប Barcelona ទាំងមូលកំពុងជួបជាមួយលោក Xavi នៅផ្ទះរបស់ប្រធានក្លឹបលោក Laporta ដើម្បីអបអរសាទរនៃការបន្តស្នាក់នៅរបស់អ្នកចាត់ការទូទៅរូបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *