Bellingham ត្រូវបាន Foden ចេញមុខលើកសរសើរថាជាកីឡាករមានសមត្ថភាពដ៏កម្របំផុត

ថ្មីៗនេះ តារាឆ្នើមរបស់ក្លិប Manchester City កីឡាករ Phil Foden បានធ្វើការកោតសរសើរទៅលើខ្សែបម្រើឆ្នើមរបស់ក្លិប Real Madrid កីឡាករ Jude Belllingham ថាជាកីឡាករដែលមានសមត្ថភាពដ៏កម្រមួយរូប។

ជាក់ស្តែង Foden បានប្រឈមមុខជាមួយមិត្តរួមជាតិអង់គ្លេសរបស់ខ្លួន នៅពេលដែល City ត្រូវប៉ះក្រុម Madrid នៅក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ UCL នៅពេលដែលក្រុមយក្សអេស្ប៉ាញ មានឱកាសឡើងទៅវគ្គបន្ទាប់។

គួរឲ្យដឹងថា Madrid បានទទួលជ័យជម្នះក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីបន្ទាប់ពីលទ្ធផលស្មើគ្នា ក្នុងការប្រកួតទាំងពីរជើង ខណ: Bellingham ក៏បានរួមចំណែកដ៏សំខាន់នៅក្នុងជ័យជម្នះនេះផងដែរ ។

យ៉ាងណាមិញ ដោយបានរៀបចំអំពី Bellingham តារាឆ្នើមរបស់ក្រុម Man City បាននិយាយនៅក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះថា ៖ ” ខ្ញុំសឹងមិនជឿថា Bellingham អាចធ្វើបានល្អដល់ថ្នាក់នេះ ជាមួយវ័យប៉ុននេះ។ ខ្ញុំមិនដែលឃើញកីឡាករណាមានភាពចាស់ទុំក្នុងវ័យនេះទេ។ ខ្ញុំគិតថាគាត់ទទួលបានអំណោយពីព្រះ ជាមួយនឹងកាយ​សម្បទា​របស់គាត់“៕

Leave a Reply

Your email address will not be published. Required fields are marked *