ខ្សែបម្រើ N’Golo Kante នឹងទៅលេងឲ្យក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Ittihad នៅរដូវកាលថ្មីខាងមុខនេះ
បើតាមប្រភពខាងលើ ការចរចាបានបិទបញ្ចប់ហើយ Kante ដឹងតែផ្លាស់ទៅ Al Ittihad ដោយរង់ចាំខាងក្លឹបប្រកាសជាផ្លូវការប៉ុណ្ណោះ។
សារព័ត៌មាន The Guardian ចុះផ្សាយថា Kante នឹងលេងឲ្យក្លឹបអារ៉ាបខាងលើរហូតដល់ឆ្នាំ២០២៥ ដោយអាចបន្តកុងត្រា១ឆ្នាំទៀតផងដែរ។ ក្នុង១រដូវកាល កីឡាករនេះនឹងទទួលប្រាក់ពលកម្ម ១០០លានអ៊ឺរ៉ូ។
នៅក្នុងរដូវកាលនេះ Kante មានបញ្ហារបួសច្រើននៅ Chelsea ដោយតាមពិតទៅ កីឡាករនេះប៊ិះបន្តកុងត្រានៅតោខៀវដដែល ប៉ុន្តែមិនអាចធ្វើទៅបាន ក៏សម្រេចផ្លាស់ទៅលេងជាមួយ Benzema ៕