ក្លឹប Leicester City ត្រៀម​តែងតាំង​លោក Enzo Maresca គ្រូ​ជំនួយ​នៅ​ក្លឹប Manchester City ធ្វើ​ជា​អ្នក​ចាត់ការ​របស់​ខ្លួន​

ក្លឹប​ Leicester City នៅ​ពេល​នេះ​ធ្លាក់​ទៅ​កាន់​លីគ​ទី២អង់គ្លេស បន្ទាប់​ពី​លេង​មិន​សូវ​ល្អ​នៅ​ឆ្នាំ​នេះ។

បុរស​ជនជាតិ​អ៊ីតាលី​វ័យ ៤៣ឆ្នាំ​រូប​នេះ​បាន​ចូល​រួម​ជាមួយ​ក្រុម​ការងារ​របស់​លោក Pep Guardiola បាន​ ១ឆ្នាំ ដោយ​លោក​បាន​ជួយ​ក្រុម​ឱ្យ​ឈ្នះ​ពាន ៣ធំៗ​ក្នុង​មួយ​រដូវ​កាល។

លោក Marseca ធ្លាប់​ដឹកនាំ​ជា​អ្នក​ចាត់ការ​នៅ​ក្លឹប​អ៊ីតាលី Parma កាល​ពី​ឆ្នាំ២០២១ តែ​មិន​ទទួល​បាន​ជោគជ័យ​ទេ ដោយ​លោក​ដឹក​ឈ្នះ​តែ ១៣ប្រកួត​ក្នុង​រយៈពេល ១៨០ថ្ងៃ៕

Leave a Reply

Your email address will not be published. Required fields are marked *