Man Utd បានមកចាប់អារម្មណ៍លើ De Ligt ជាថ្មីម្តងទៀត ក្រោយធ្លាប់បដិសេធរឿងលើសទម្ងន់
ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងទៅលើខ្សែការពារ Matthijs de Ligt ពីក្រុម Bayern Munich នៅក្នុងទីផ្សារដោះដូរខែមករានេះ។ ជាការពិតណាស់ក្លិប Man United ហាក់កំពុងងាកមកចាប់អារម្មណ៍ទៅលើខ្សែការពារសញ្ជាតិហូឡង់រូបនេះ សារជាថ្មីម្តងទៀត បន្ទាប់ពីពួកគេធ្លាប់បានច្រានចោលឱកាស ក្នុងការនាំយក De Ligt កាលពីឆ្នាំ ២០១៨ ដោយសារតែបញ្ហាលើសទម្ងន់។ ទន្ទឹមនឹងនេះ បច្ចុប្បន្នអនាគតរបស់ De Ligt ជាមួយក្លិបយក្សអាល្លឺម៉ង់ ហាក់កំពុងស្ថិតនៅក្នុងភាពសង្ស័យខ្លាំងផងដែរ ដោយសារតែ Bayern ត្រូវបានគេរាយការណ៍ថាកំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងលើខ្សែការពាររបស់ក្លិប Barcelona កីឡាករ Ronald Araujo នៅក្នុងខែនេះ។
Continue Reading