CristianoRonaldoបានចំណាយលុយរាប់លានដុល្លារដើម្បីទិញភូមិគ្រឹះថ្មីមួយនៅទីក្រុងឌូបៃក្នុងតំបន់មួយដែលមានឈ្មោះថា’កោះមហាសេដ្ឋី’ដោយសារតែចំនួនអ្នកមានមហាសេដ្ឋីជាច្រើនកំពុងរស់នៅទីនោះ។ CristianoRonaldoបានចេញទៅសម្រាកលំហែនៅភូមិគ្រឹះថ្មីមួយកន្លែងដែលមានឈ្មោះថា’Billionaire’sIsland’ក្នុងទីក្រុងឌូបៃ។ប្រធានក្រុមAl-Nassrរូបនេះរកបាន១៧៥លានផោនក្នុងមួយឆ្នាំក្នុងកិច្ចសន្យារបស់គេជាមួយនឹងក្លឹបរបស់SaudiProLeague។Ronaldoរីករាយនឹងឆ្នាំ២០២៣ដ៏អស្ចារ្យដោយបញ្ចប់រដូវកាលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងពិភពបាល់ទាត់ទោះបីជាមិនបានឈ្នះពានណាមួយក៏ដោយ។ យោងតាមសារព័ត៌មានBloombergLineaបានឱ្យដឹងថាRonaldoបានទិញវិមានភូមិគ្រឹះថ្មីមួយនៅលើកោះJumeirahBayដែលបានទទួលរហស្សនាមថាកោះមហាសេដ្ឋី។វាគឺជាតំបន់ដាច់ស្រយាលក្នុងទីក្រុងឌូបៃដែលជាផ្ទះរបស់មហាសេដ្ឋី។RonaldoទំនងជាចំណាយពេលនៅទីនោះជាមួយដៃគូនាងGeorginaRodriguezនិងកូនប្រាំនាក់។ ការហោះហើរទៅកាន់រដ្ឋធានីRiyadhរបស់អារ៉ាប៊ីសាអូឌីតជាកន្លែងដែលក្លឹបAl-Nassrមានមូលដ្ឋាននៅនឹងចំណាយពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះដោយRonaldoបានត្រៀមខ្លួនរួចរាល់ហើយដើម្បីត្រលប់មកវិញបន្ទាប់ពីសម្រាករដូវរងា៕
Continue Reading