Cristiano Ronaldo បាន​ជះលុយ​រាប់​លានទិញភូមិគ្រឹះនៅឌូបៃ​សោយសុខជាមួយគូស្នេហ៍

Cristiano​Ronaldo​បានចំណាយលុយរាប់លានដុល្លារ​ដើម្បីទិញភូមិគ្រឹះថ្មីមួយ​នៅទីក្រុងឌូបៃ​ក្នុងតំបន់មួយដែលមានឈ្មោះថា​’កោះមហាសេដ្ឋី’​ដោយសារតែចំនួនអ្នកមានមហាសេដ្ឋីជាច្រើន​កំពុងរស់នៅទីនោះ។

Cristiano​Ronaldo​បានចេញទៅសម្រាកលំហែ​នៅភូមិគ្រឹះថ្មី​មួយកន្លែងដែលមានឈ្មោះថា​’Billionaire’s​Island’​ក្នុងទីក្រុងឌូបៃ។​ប្រធានក្រុម​Al-Nassr​រូបនេះ​រកបាន​១៧៥លានផោនក្នុងមួយឆ្នាំក្នុងកិច្ចសន្យារបស់គេ​ជាមួយនឹងក្លឹបរបស់​Saudi​Pro​League​។​Ronaldo​រីករាយនឹងឆ្នាំ​២០២៣​ដ៏អស្ចារ្យ​ដោយបញ្ចប់រដូវកាល​ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងពិភពបាល់ទាត់​ទោះបីជាមិនបានឈ្នះពានណាមួយក៏ដោយ។

យោងតាមសារព័ត៌មាន​Bloomberg​Linea​បានឱ្យដឹងថា​Ronaldo​បានទិញវិមានភូមិគ្រឹះថ្មីមួយនៅលើកោះ​Jumeirah​Bay​ដែលបានទទួលរហស្សនាមថាកោះមហាសេដ្ឋី។​វាគឺជាតំបន់ដាច់ស្រយាលក្នុងទីក្រុងឌូបៃ​ដែលជាផ្ទះរបស់មហាសេដ្ឋី។​Ronaldo​ទំនងជាចំណាយពេលនៅទីនោះជាមួយដៃគូ​នាង​Georgina​Rodriguez​និងកូនប្រាំនាក់។

ការហោះហើរទៅកាន់រដ្ឋធានី​Riyadh​របស់អារ៉ាប៊ីសាអូឌីត​ជាកន្លែងដែលក្លឹប​Al-Nassr​មានមូលដ្ឋាននៅ​នឹងចំណាយពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ​ដោយ​Ronaldo​បានត្រៀមខ្លួនរួចរាល់ហើយដើម្បីត្រលប់មកវិញបន្ទាប់ពីសម្រាករដូវរងា៕

Leave a Reply

Your email address will not be published. Required fields are marked *