Mbappe បានសរសើរក្លឹប Liverpool ថា​កើត​ជោគជ័យ​ធំ ក៏​មក​ពី​ចំណែក Klopp មួយ​ទំហឹង​ដែរ

​កីឡាករ​ដែល​កំពុង​ផ្សារភ្ជាប់​ចចាមអារ៉ាម​ទៅ​កាន់​ក្លឹប​ហង្ស​ក្រហម Liverpool គឺ​ Kylian Mbappe បាន​លាន់​មាត់​សរសើរ​ចំៗ​ទៅ​កាន់​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​លោក Jurgen Klopp ក្រោយ​លឺ​ដំណឹង​ប្រកាស​ត្រៀម​ចាកចេញ​នៅ​បញ្ចប់​រដូវ​កាល​ខាង​មុខ បន្ទាប់​ការ​ដឹកនាំ​អស់​ ៩ ឆ្នាំ។ សម្រាប់​បុរស​វ័យ ៥៦ ឆ្នាំ បាន​មាន​ការ​សោកស្តាយ​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន ត្រង់ Klopp ហាក់​មិន​មាន​បញ្ហា​ឬ​ការ​ធ្លាក់​ចុះ​ទម្រង់​ណា​មួយ​គួរ​ឲ្យ​គិត​ជា​បញ្ហា​នោះ​ទេ ជាមួយ​ក្លឹប​ម្ចាស់ដី

Continue Reading

Erik ten Hag និយាយ​ពីរឿង Rashford ​កុហក​ថា​ឈឺ​អត់​មក​ហ្វឹកហាត់ ហើយគាត់នឹងដោះស្រាយលឿនបំផុត

Erik ten Hag បាន​ឆ្លើយតប​ទៅ​កាន់​អ្នក​សារព័ត៌មាន​ជុំវិញ​រឿងរ៉ាវ Marcus Rashford ដែល​អវត្តមាន​ពី​ប្រកួត​សំខាន់​ទល់ Newport Countyកាល​ពី Man United យក​ឈ្នះ ៤-២ ថ្មីថ្មោង​នៅ​ពាន​រង្វាន់ FA Cup ជុំ​ទី ៤។ គ្រូ​សញ្ជាតិ​ហូឡង់ បាន​លើក​ឡើង​ពាក់ព័ន្ធ​រឿង

Continue Reading

Mikel Arteta ស្ថិតក្នុងចំណោមបេក្ខភាពកំពូល 3រូប សម្រាប់ជំនួសតំណែងរបស់ Xavi

អ្នកចាត់ការបច្ចុប្បន្នរបស់ក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅក្នុងបញ្ជីបេក្ខភាពកំពូលទាំងបីរូបរបស់ក្លិប Barcelona ដើម្បីមកជំនួសតំណែងរបស់លោក Xavi នៅរដូវកាលក្រោយ។ ជាក់ស្តែងលោក Xavi បានធ្វើការប្រកាសជាផ្លូវការរួចរាល់ហើយថាលោកនឹងដើរចេញពីក្លិបយក្សអេស្ប៉ាញ នៅចុងបញ្ចប់រដូវកាលនេះ ពោលគឺក្រោយពេលលោកបានដឹកនាំក្រុមចាញ់ ដោយលទ្ធផល ៥–៣ ក្រោមថ្វីជើងរបស់ Villarreal ។ យោងតាមអ្នកសារព័ត៌មានអេស្ប៉ាញ Gerard Romero បានអះអាងថា គ្រូបង្វឹករបស់ក្រុម Arsenal លោក Arteta គឺជាឈ្មោះសំខាន់មួយក្នុងចំណោមឈ្មោះដែល Barcelona បានជ្រើសរើសសម្រាប់ធ្វើជាអ្នកចាត់ការថ្មីរបស់ខ្លួន នៅរដូវកាលក្រោយ។ ប្រភពដដែលនេះ ក៏បានអះអាងទៀតថា លោក Deco នាយកផ្នែកកីឡារបស់ Barca ក៏កំពុងស្ថិតក្នុងដំណើរការពិភាក្សាជាមួយភ្នាក់ងាររបស់បេក្ខភាពអ្នកចាត់ការក្រុមនាពេលអនាគតរួចរាល់ហើយផងដែរ ។​ ទន្ទឹមនឹងនេះ លោក Jurgen Klopp របស់ Liverpool ក៏ស្ថិតក្នុងបញ្ជីនេះផងដែរ

Continue Reading

ក្លឹប Bayern Munich ចង់​បាន​កីឡាករ​អង់គ្លេស​ទី3ម្នាក់ទៀតបន្ទាប់ពី Harry Kane និង Eric Dier

ក្លឹប​អាល្លឺម៉ង់ Bayern Munich ​កំពុង​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​នាំ​យក​កីឡាករ​អង់គ្លេស​បន្ថែម​ទៀត ពី​លើ​វត្តមាន​ដែល​មាន​ស្រាប់​ដូច Harry Kane ដូច Eric Dier។ នេះ​បន្ទាប់​តែ​មើល​ឃើញ​គុណភាព Kane ជា​ដើម​ធ្វើ​បាន​ល្អ​ខ្លាំង ត្រង់​ស្ថិតិ​ត្រឹម ២៦ ប្រកួត គេ​អាច​រក​បាន ២៧ គ្រាប់។ ទោះ​ខ្សែ​ការពារ

Continue Reading

អ្នកចាំទី David de Gea កំពុងស្ថិតនៅក្នុងការចរចាដើម្បីទៅចូលរួមក្លិបថ្មី​ ក្រោយចែកផ្លូវពី Man Utd

យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា អតីតអ្នកចាំទីរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ David de Gea បច្ចុប្បន្នកំពុងពិភាក្សាជាមួយក្លិប Al-Shabab របស់លីគ Saudi Pro League ជុំវិញការផ្ទេរដែលអាចទៅរួចមួយ។ ជាការពិតណាស់ De Gea បានក្លាយជាកីឡាករគ្មានតម្លៃខ្លួនចាប់តាំងពីរូបគេបានសម្រេចចិត្តចែកផ្លូវវជាមួយក្លិប Man Utd កាលពីរដូវក្តៅកន្លងទៅ ហើយរហូតមកដល់ពេលនេះ គេនៅតែមិនទាន់អាចរកក្លិបថ្មីលេងបាននៅឡើយនោះទេ។ ប៉ុន្តែបច្ចុប្បន្ន De Gea ត្រូវបានគេរួការណ៍ថា កំពុងទទួលបានឱកាសធំ ក្នុងការត្រលប់មកលេងបាល់ទាត់វិញ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបនៅ Saudi Pro League នៅពេលដែលរបាយការណ៍ពី MailOnline បានរាយការណ៍ថាកីឡាករសញ្ជាតិអេស្ប៉ាញ

Continue Reading

ក្លឹប Man Utd ត្រៀមសំណើជិត ៤០លានផោន ទាក់ទាញយកអ្នកចាំទី Atletico Madrid ម្តងទៀត

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងដាក់សំណើផ្តល់ជូនប្រមាណ ៣៨,៥លានផោន សម្រាប់អ្នកចាំទី Jan Oblak របស់ក្លិប Atletico Madrid ដោយក្លិបអង់គ្លេសកំពុងពិចារណាក្នុងការនាំយកអ្នកថ្មីមកជំនួសតំណែងរបស់ Onana។ ជាក់ស្តែង ក្រុមរបស់លោក Erik ten Hag បាននាំយក Onana ពី Inter Milan កាលពីរដូវក្តៅមុន មកជំនួសកន្លែង David de Gea ដែលផុតកុងត្រានៅ Old Trafford ។តែទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិកាមេរូន ហាក់មិនបានគុណផលលេងឲ្យបានល្អដូចអ្វីដែលបានរំពឹងទុកនោះឡើយ។ គួរឲ្យដឹងថា Oblak ត្រូវបានភ្ជាប់ទំនាក់ទំនងក្នុងការផ្ទេរមកកាន់ក្របខ័ណ្ឌ Premier League ជាយូរមកហើយ

Continue Reading

កីឡាករឆ្នើម PSG ម្នាក់បាននិយាយត្រង់ៗថា Cristiano Ronaldo ជានិមិត្តរូបដ៏ធំបំផុតរបស់ខ្លួន

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិប Paris Saint-Germain កីឡាករ Bradley Barcola ថ្មីៗនេះ ត្រូវបានគេហៅឲ្យចូលរួមនៅក្នុងបទសម្ភាសមួយ និងត្រូវបានគេសួរនាំជាច្រើនទាក់ទងជាមួយនឹងខ្សែប្រយុទ្ធ Cristiano Ronaldo ផងដែរ។ ជាការពិតណាស់ Barcola បច្ចុប្បន្ន បានក្លាយជាកីឡាករដ៏សំខាន់បំផុតម្នាក់ ក្រោមការដឹកនាមដោយអ្នកចាត់ការក្រុម លោក Luis Enrique បន្ទាប់ពីគេបានចូលលេង ២៣ ប្រកួត នឹងរួមចំណែករកបាន ២ គ្រាប់។ ហើយយ៉ាងណាមិញ នៅក្នុងបទសម្ភាសថ្មីៗនេះជាមួយ Telefoot កីឡាករវ័យក្មេងសញ្ជាតិបារាំងរូបនេះ ត្រូវបានគេស្នើសុំឲ្យបង្ហាញពីនិមិត្តរូបនៅក្នុងចិត្តរបស់ខ្លួន

Continue Reading

កីឡាករ Facundo Pellistri ជិតប្រកាស​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ហើយ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើងពី Man Utd

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រាយការណ៍​គួរ​ឲ្យ​ទុក​ចិត្ត​គឺ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប​អេស្ប៉ាញ Granada ឈាន​ដល់​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ក្លឹប​មេ Manchester United ហើយ អំពី​ការ​ចង់​ខ្ចី​ជើង​កីឡាករ Facundo Pellistri ទៅ​ចូលរួម​ដល់​បញ្ចប់​រដូវ​កាល។ នេះ​ខាង​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Erik ten Hag បាន​បើក​ភ្លើង​ខៀវ​រួចរាល់ ពោល​គ្រប់​យ៉ាង​ស្ថិត​តែ​ពេលវេលា​ជា​អ្នក​សម្រេច​លើ​ការ​ទម្លាក់​ចុង​ប៊ិច​ស៊ីញ៉េ​ចុះ​ហត្ថលេខា​តែ​ប៉ុណ្ណោះ​ឯង។

Continue Reading

ទោះរងការរិះគន់ខ្លាំង តែលោក Mancini បន្តរក្សាជំហររើសកីឡាករវ័យក្មេងសម្រាប់អារ៉ាប៊ីសាអូឌីត

លោក Roberto Mancini គ្រូបង្វឹកក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត រងការរិះគន់ខ្លាំងចំពោះការជ្រើសរើសកីឡាករមានវ័យក្មេងៗសម្រាប់ការប្រកួតពានរង្វាន់ ​Asian Cup។ យ៉ាងណា គ្រូបង្វឹកសញ្ជាតិអ៊ីតាលី នៅតែរក្សាជំហររើសកីឡាករក្មេងៗដដែល ដើម្បីឱ្យពួកគេអាចកើនសមត្ថភាព និងបទពិសោធន៍ក្នុងការកសាងក្រុមកាន់តែខ្លាំង។ អារ៉ាប៊ីសាអូឌីត ចាប់ផ្តើមការប្រកួត Asian Cup ក្នុងពូល F ដំបូងបានយកឈ្នះលើក្រុមអូម៉ង់ថ្ងៃបើកឆាក ២-១

Continue Reading