អ្នកចាំទី David de Gea កំពុងស្ថិតនៅក្នុងការចរចាដើម្បីទៅចូលរួមក្លិបថ្មី​ ក្រោយចែកផ្លូវពី Man Utd

យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា អតីតអ្នកចាំទីរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ David de Gea បច្ចុប្បន្នកំពុងពិភាក្សាជាមួយក្លិប Al-Shabab របស់លីគ Saudi Pro League ជុំវិញការផ្ទេរដែលអាចទៅរួចមួយ។ ជាការពិតណាស់ De Gea បានក្លាយជាកីឡាករគ្មានតម្លៃខ្លួនចាប់តាំងពីរូបគេបានសម្រេចចិត្តចែកផ្លូវវជាមួយក្លិប Man Utd កាលពីរដូវក្តៅកន្លងទៅ ហើយរហូតមកដល់ពេលនេះ គេនៅតែមិនទាន់អាចរកក្លិបថ្មីលេងបាននៅឡើយនោះទេ។ ប៉ុន្តែបច្ចុប្បន្ន De Gea ត្រូវបានគេរួការណ៍ថា កំពុងទទួលបានឱកាសធំ ក្នុងការត្រលប់មកលេងបាល់ទាត់វិញ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបនៅ Saudi Pro League នៅពេលដែលរបាយការណ៍ពី MailOnline បានរាយការណ៍ថាកីឡាករសញ្ជាតិអេស្ប៉ាញ

Continue Reading

ក្លឹប Man Utd ត្រៀមសំណើជិត ៤០លានផោន ទាក់ទាញយកអ្នកចាំទី Atletico Madrid ម្តងទៀត

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងដាក់សំណើផ្តល់ជូនប្រមាណ ៣៨,៥លានផោន សម្រាប់អ្នកចាំទី Jan Oblak របស់ក្លិប Atletico Madrid ដោយក្លិបអង់គ្លេសកំពុងពិចារណាក្នុងការនាំយកអ្នកថ្មីមកជំនួសតំណែងរបស់ Onana។ ជាក់ស្តែង ក្រុមរបស់លោក Erik ten Hag បាននាំយក Onana ពី Inter Milan កាលពីរដូវក្តៅមុន មកជំនួសកន្លែង David de Gea ដែលផុតកុងត្រានៅ Old Trafford ។តែទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិកាមេរូន ហាក់មិនបានគុណផលលេងឲ្យបានល្អដូចអ្វីដែលបានរំពឹងទុកនោះឡើយ។ គួរឲ្យដឹងថា Oblak ត្រូវបានភ្ជាប់ទំនាក់ទំនងក្នុងការផ្ទេរមកកាន់ក្របខ័ណ្ឌ Premier League ជាយូរមកហើយ

Continue Reading

កីឡាករឆ្នើម PSG ម្នាក់បាននិយាយត្រង់ៗថា Cristiano Ronaldo ជានិមិត្តរូបដ៏ធំបំផុតរបស់ខ្លួន

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិប Paris Saint-Germain កីឡាករ Bradley Barcola ថ្មីៗនេះ ត្រូវបានគេហៅឲ្យចូលរួមនៅក្នុងបទសម្ភាសមួយ និងត្រូវបានគេសួរនាំជាច្រើនទាក់ទងជាមួយនឹងខ្សែប្រយុទ្ធ Cristiano Ronaldo ផងដែរ។ ជាការពិតណាស់ Barcola បច្ចុប្បន្ន បានក្លាយជាកីឡាករដ៏សំខាន់បំផុតម្នាក់ ក្រោមការដឹកនាមដោយអ្នកចាត់ការក្រុម លោក Luis Enrique បន្ទាប់ពីគេបានចូលលេង ២៣ ប្រកួត នឹងរួមចំណែករកបាន ២ គ្រាប់។ ហើយយ៉ាងណាមិញ នៅក្នុងបទសម្ភាសថ្មីៗនេះជាមួយ Telefoot កីឡាករវ័យក្មេងសញ្ជាតិបារាំងរូបនេះ ត្រូវបានគេស្នើសុំឲ្យបង្ហាញពីនិមិត្តរូបនៅក្នុងចិត្តរបស់ខ្លួន

Continue Reading

កីឡាករ Facundo Pellistri ជិតប្រកាស​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ហើយ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើងពី Man Utd

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រាយការណ៍​គួរ​ឲ្យ​ទុក​ចិត្ត​គឺ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប​អេស្ប៉ាញ Granada ឈាន​ដល់​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ក្លឹប​មេ Manchester United ហើយ អំពី​ការ​ចង់​ខ្ចី​ជើង​កីឡាករ Facundo Pellistri ទៅ​ចូលរួម​ដល់​បញ្ចប់​រដូវ​កាល។ នេះ​ខាង​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Erik ten Hag បាន​បើក​ភ្លើង​ខៀវ​រួចរាល់ ពោល​គ្រប់​យ៉ាង​ស្ថិត​តែ​ពេលវេលា​ជា​អ្នក​សម្រេច​លើ​ការ​ទម្លាក់​ចុង​ប៊ិច​ស៊ីញ៉េ​ចុះ​ហត្ថលេខា​តែ​ប៉ុណ្ណោះ​ឯង។

Continue Reading

ទោះរងការរិះគន់ខ្លាំង តែលោក Mancini បន្តរក្សាជំហររើសកីឡាករវ័យក្មេងសម្រាប់អារ៉ាប៊ីសាអូឌីត

លោក Roberto Mancini គ្រូបង្វឹកក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត រងការរិះគន់ខ្លាំងចំពោះការជ្រើសរើសកីឡាករមានវ័យក្មេងៗសម្រាប់ការប្រកួតពានរង្វាន់ ​Asian Cup។ យ៉ាងណា គ្រូបង្វឹកសញ្ជាតិអ៊ីតាលី នៅតែរក្សាជំហររើសកីឡាករក្មេងៗដដែល ដើម្បីឱ្យពួកគេអាចកើនសមត្ថភាព និងបទពិសោធន៍ក្នុងការកសាងក្រុមកាន់តែខ្លាំង។ អារ៉ាប៊ីសាអូឌីត ចាប់ផ្តើមការប្រកួត Asian Cup ក្នុងពូល F ដំបូងបានយកឈ្នះលើក្រុមអូម៉ង់ថ្ងៃបើកឆាក ២-១

Continue Reading

ខ្សែប្រយុទ្ធរបស់ក្លឹប PSG កីឡាករ Kylian Mbappe បានយល់ព្រមចូលរួមជាមួយ Real Madrid ?

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ឱ្យដឹងថា ខ្សែប្រយុទ្ធ Kylian Mbappe របស់ PSG នឹងចូលរួមជាមួយ Real Madrid នៅទីផ្សារដោះដូរកីឡាការរដូវក្តៅនេះ ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីរូបគេ ឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្លិបនៅអេស្ប៉ាញ។ ជាការពិត ២រដូវកាលចុងក្រោយ ដំណឹងដែល Kylian Mbappe ទៅចូលរួមជាមួយ Real

Continue Reading

កីឡាករឆ្នើម Leverkusen ម្នាក់​ និយាយថាចង់ដើរចូល Barca ជាជាង R.Madrid និង Man City

តារាឆ្នើមរបស់ក្លិប Bayer Leverkusen កីឡាករ Florain Wirtz ថ្មីៗនេះ បានសារភាពថាខ្លួនមានឆន្ទ:ក្នុងការចូលរួមជាមួយក្លិប Barcelona ប៉ុន្តែបច្ចុប្បន្នកំពុងចរចាជាមួយ Real Madrid និង Manchester City ដោយសារតែក្លិបយក្សកាតាឡាន់ ហាក់មិនមានលទ្ធភាពក្នុងការផ្តល់ជូនសំណើនេះបានឡើយ។ ជាក់ស្តែង Wirtz បច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាកីឡាករមានទេពកោលស្យបំផុតម្នាក់ នៅក្នុងក្របខ័ណ្ឌ Bundesliga នៅមួយរយ:ពេលចុងក្រោយនេះ ក្រោយរួមចំណែករកបាន ៨​គ្រាប់ និង assist ១២​ លើក ក្នុងចំណោម ២៦ប្រកួតចុងក្រោយ។ យ៉ាងណាមិញ បើទោះបីជាមានរបាយការណ៍ជាច្រើន រាយការណ៍ថា Wirtz មានចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយ Barca ក៏ដោយ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់ក្លិបនៅ​ La liga មួយនេះ​

Continue Reading

ខ្សែការពារកណ្តាល Van Dijk ​បានចេញ​អះអាង​ពាក់ព័ន្ធ​ការ​ចាកចេញ​របស់ Klopp

តំណាង​ជា​ប្រធាន​ក្រុម Virgil van Dijk ក៏​ជា​កីឡាករ Liverpool ដំបូង​ដែរ បាន​ចេញ​មក​និយាយ​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​លា​ឈប់​របស់ Jurgen Klopp ពី​តំណែង​អ្នកចាត់ការ​ក្លឹប​ហង្ស​ក្រហម​នា​បញ្ចប់​រដូវ​កាល​ខាង​មុខ។ កន្លង​ទៅ​មាន​ការ​ប្រកាស​ដ៏​ភ្ញាក់ផ្អើល ត្រង់​គ្រូ​សញ្ជាតិ​អាល្លឺម៉ង់ ថា​ដោយសារ​លោក​ហត់នឿយ និង​គិត​ថា​អស់​ថាមពល​ពី​ខ្លួន​ទៅ​ហើយ​ក្នុង​ការ​ដឹកនាំ។ Klopp ដែល​មក​កាន់​តំណែង​តាំង​ខែ​តុលា ឆ្នាំ ២០១៥ ​ត្រូវ​អស់​សុពលភាព​កុងត្រា​នៅ​ឆ្នាំ

Continue Reading

អតីត​អ្នកចាត់ការ​ក្លឹប Real Madrid ម្នាក់បានបដិសេធ​សំណើ​ទៅ​ដឹកនាំ​ជម្រើស​ជាតិ​អាល់ហ្សេរី

អតីត​អ្នកចាត់ការ​ក្លឹប Real Madrid គឺ​លោក Zinedine Zidane ត្រូវ​បាន​រាយការណ៍​ថា ច្រាន​ចោល​សំណើ​ទៅ​ដឹកនាំ​ជម្រើស​ជាតិ​អាល់ហ្សេរី​ក្នុង​ឆ្នាំ ២០២៤ នេះ ដ្បិត​បើ​ទី​នោះ​ជា​ទី​កំណើត​នៃ​ម្តាយ​ឪពុក​ខ្លួន​ក៏​ដោយ តែ​គ្រូ​សញ្ជាតិ​បារាំង​ហាក់​មិន​ចាប់​អារម្មណ៍​ឡើយ។ ក៏​បន្ទាប់​តែ​ក្រុម​នៅ​ទ្វីប​អាហ្វ្រិក​ខាង​លើ ​ជ្រើស​ការ​ដក​តំណែង Djamel Belmadi ក្រោយ​ពេល​បង្កើត​លទ្ធផល​មិន​ល្អ​នៅ​ពាន​រង្វាន់ AFCON 2024 ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល។

Continue Reading