កីឡាករឆ្នើម Leverkusen ម្នាក់ និយាយថាចង់ដើរចូល Barca ជាជាង R.Madrid និង Man City
តារាឆ្នើមរបស់ក្លិប Bayer Leverkusen កីឡាករ Florain Wirtz ថ្មីៗនេះ បានសារភាពថាខ្លួនមានឆន្ទ:ក្នុងការចូលរួមជាមួយក្លិប Barcelona ប៉ុន្តែបច្ចុប្បន្នកំពុងចរចាជាមួយ Real Madrid និង Manchester City ដោយសារតែក្លិបយក្សកាតាឡាន់ ហាក់មិនមានលទ្ធភាពក្នុងការផ្តល់ជូនសំណើនេះបានឡើយ។
ជាក់ស្តែង Wirtz បច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាកីឡាករមានទេពកោលស្យបំផុតម្នាក់ នៅក្នុងក្របខ័ណ្ឌ Bundesliga នៅមួយរយ:ពេលចុងក្រោយនេះ ក្រោយរួមចំណែករកបាន ៨គ្រាប់ និង assist ១២ លើក ក្នុងចំណោម ២៦ប្រកួតចុងក្រោយ។
យ៉ាងណាមិញ បើទោះបីជាមានរបាយការណ៍ជាច្រើន រាយការណ៍ថា Wirtz មានចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយ Barca ក៏ដោយ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់ក្លិបនៅ La liga មួយនេះ ហាក់មិនអាចធ្វើឲ្យការផ្ទេរនេះកើតឡើងបាននោះឡើយ។
ជុំវិញស្ថានភាពនេះហើយ ហាក់កំពុងផ្តល់អត្ថបទប្រយោជន៍ច្រើន ដល់ក្លិបធំៗផ្សេងទៀត ដូចជា Real Madrid និង Manchester City ដែលសុទ្ធសឹងតែកំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរូបនេះផងដែរ៕