Man Utd ចេញមកបញ្ជាក់ពីកិច្ចពិភាក្សា ជុំវិញការចាកចេញរបស់ខ្សែប្រយុទ្ធស្លាបរូបនេះ

ក្លឹបបិសាចក្រហម Manchester United បានចាប់ផ្តើមបើកការពិភាក្សាជាមួយក្លឹប Getafe លើលក្ខខណ្ឌខ្ចីជើងជាលើកទី២ សម្រាប់ខ្សែប្រយុទ្ធស្លាបដ៏មានសក្តានុពល Mason Greenwood លើកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំបន្ថែម សម្រាប់រដូវកាល ២០២៤-២៥។ គួរជម្រាបដែរថា កីឡាករសញ្ជាតិអង់គ្លេសវ័យ ២២ឆ្នាំ បានចូលរួមជាមួយក្លឹបអេស្ប៉ាញ Getafe ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល​១រដូវកាល កាលពីរដូវក្តៅឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ

Continue Reading

ទីបំផុត Real Madrid គ្រងជើងឯក La Liga ម្តងទៀតក្រោយ Barcelona បរាជ័យនៅទឹកដី Girona

Real Madrid បានគ្រងតំណែងជើងឯក La Liga ជាលើកទី៣៦ បន្ទាប់ពីគូប្រជែងនិងជាក្រុមការពារតំណែងជើងឯក Barcelona បានរងបរាជ័យក្នុងលទ្ធផល ៤-២ ក្រោមថ្វីជើង ក្រុម Girona នៅថ្ងៃសៅរ៏ស្របពេលក្រុមរបស់លោក Carlo Ancelotti ដែលបានផ្តួល Cadiz កាលពីថ្ងៃសៅរ៍ដូចគ្នាបានឈ្នះជើងឯកដោយស្វ័យប្រវត្តិ ។មានន័យថាគិតត្រឹមសប្តាហ៏ទី៣៤នៅក្របខណ្ឌ

Continue Reading

Tottenham ចូលប្រជែងនឹង Arsenal សម្រាប់ហត្ថលេខាខ្សែបម្រើតម្លៃ ៦០លានផោន រូបនេះ

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur នឹងចូល​ប្រជែង​ជាមួយក្រុមកាំភ្លើងធំ Arsenal សម្រាប់​ហត្ថលេខា​របស់​ខ្សែ​បម្រើ Amadou Onana របស់ Everton។ ទន្ទឹមនឹងនេះ Arsenal កំពុងឈានមុខគេលើកិច្ចសន្យាជាមួយ Onana ដែលត្រូវបានក្លឹប Everton ទាមទារតម្លៃខ្លួនដល់ទៅ ៦០លានផោន ឯណោះលើលក្ខខណ្ឌដោះលែង ។

Continue Reading

Havertz លើកសរសើរពីកីឡាករឆ្នើមម្នាក់ ថាជាអ្នកផ្តល់សំណាងដល់ក្រុមជម្រើសជាតិអង់គ្លេស

ខ្សែបម្រើប្រយុទ្ធក្លិប Arsenal កីឡាករ Kai Havertz បានសរសើរពីការលេងរបស់ Bukayo Saka មិនដាច់ពីមាត់ និង លើកឡើងថា ក្រុមជម្រើសជាតិអង់គ្លេសពិតជាមានសំណាងដែលមានប្រភេទកីឡាករបែបនេះនៅក្នុងក្រុម។ ជាការពិតណាស់ នៅក្នុងរដូវកាលនេះ Saka កំពុងតែបង្ហាញភាពខ្លាំងរបស់ខ្លួនមែនទែនតាមរយៈការរកបានគ្រាប់បាល់ ២០គ្រាប់គិតគ្រប់ព្រឹត្តិការណ៍ និង កំពុងជួយ Arsenal

Continue Reading

Barcelona ត្រៀមកំណត់​គោលដៅ​លើ Darwin Nunez ដើម្បី​មក​ជំនួស​កន្លែង​របស់ Lewandowski

ក្លឹប Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា ចង់​ផ្ទេរ​យក Darwin Nunez របស់ Liverpool នៅ​រដូវ​ក្តៅ​ខាង​មុខ ដោយ​ពួក​គេ​ចង់​បាន​កីឡាករ​សញ្ជាតិ​អ៊ុយរូហ្គាយ​រូប​នេះ មក​ជំនួស​កន្លែង​របស់ Robert Lewandowski។ យ៉ាង​ណា​មិញ Barcelona គិត​ថា Lewandowski នឹង​មិន​អាច​ជួយ​ក្រុម​បាន​យូរ​ឡើយ ហើយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ក៏​មាន​ប្រាក់​ខែ​ខ្ពស់​ផង​ដែរ​នៅ​ក្លឹប​របស់​ខ្លួន។

Continue Reading

Real Madrid នឹងឈ្នះពាន​លីគ​កំពូល​របស់​អេស្ប៉ាញ La Liga ​ជា​លើក​ទី 36 បន្ទាប់ពីយកឈ្នះ Cadiz

ក្លឹប​អធិរាជស Real Madrid បាន​បង្កើត​កំណត់​ត្រា​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​របស់​អេស្ប៉ាញ La Liga ច្រើន​ជាង​គេ ហើយ​រដូវកាល​នេះ​ពួក​គេ​បាន​ឈ្នះ​វា​ជា​លើក​ទី 36 ផង​ដែរ។ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បន្ទាប់​ពី​គូប្រជែង Barcelona បាន​រងបរាជ័យ​ទល់​នឹង Girona ក្នុង​លទ្ធផល 4-2 ខណៈ​ដែល Real Madrid

Continue Reading

ស្តេចពពែ Messi បានបង្កើត​កំណត់ត្រា​ថ្មីមួយ ​នៅ​លីគ​កំពូល​អាមេរិក MLS

ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​ថ្ងៃនេះ​រវាង Inter Miami និង NY Red Bulls តារា​ឆ្នើម Lionel Messi បាន​រួម​ចំណែក​ដ៏​សំខាន់ សម្រាប់​ជ័យ​ជំនះ 6-1 ក្នុង​ក្រុម​របស់​ខ្លួន។ គាត់​ស៊ុត​បញ្ចូលទី​បាន 1 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ចំនួន 5 ដង

Continue Reading

Liverpool ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Tottenham Hotspur យ៉ាងកក់ក្តៅក្នុងលទ្ធផល 4-2 ​យប់មិញ​នេះ

លោក Ange Postecoglou ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur នឹង​ត្រូវ​ដឹកនាំ​កូន​ក្រុមរបស់​ខ្លួននៅ​ក្នុង​ការ​ប្រកួត Premier League ដែល​ត្រូវ​ប៉ះ​នឹង​ក្រុម​ម្ចាស់​ផ្ទះ Liverpool នៅ​កីឡដ្ឋាន Anfield។ យ៉ាង​ណា​មិញ Tottenham Hotspur នឹង​ត្រូវ​ព្យាយាម​ស្វែងរក​ជ័យ​ជំនះ​មក​វិញ បន្ទាប់​ពី​ពួក​គេ​បាន​ចាញ់ 3 ប្រកួត​ជាប់ៗ​គ្នា​មក​ហើយ

Continue Reading

គ្រូ Xavi រិះគន់​យ៉ាងចាស់ដៃលើទម្រង់​លេង​កូន​ក្រុម​របស់​ខ្លួន ក្រោយ​ចាញ់ Girona 4-2

គ្រូ​បង្វឹក​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona លោក Xavi Hernandez បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​កូនក្រុម​របស់​គាត់ ជាមួយ​នឹង​ទម្រង់​លេង​មិន​ល្អ​របស់​ពួក​គេ ដែល​ធ្វើ​ឲ្យ​មាន​​ការ​​បរាជ័យ​ក្នុង​ការ​ប្រកួត​ទល់​នឹង Girona ក្នុង​លទ្ធផល 4-2 កាល​ពី​រំលង​អាធ្រាត​យប់មិញ​នេះ ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អេស្ប៉ាញ La Liga។ ការ​ប្រកួត​ដ៏​សំខាន់​ទល់​នឹង Girona នេះ​ដែរ Barcelona អាច​ពន្យា​ពេល​នៃ​ការ​លើក​ពាន

Continue Reading