Tottenham ចូលប្រជែងនឹង Arsenal សម្រាប់ហត្ថលេខាខ្សែបម្រើតម្លៃ ៦០លានផោន រូបនេះ
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur នឹងចូលប្រជែងជាមួយក្រុមកាំភ្លើងធំ Arsenal សម្រាប់ហត្ថលេខារបស់ខ្សែបម្រើ Amadou Onana របស់ Everton។ ទន្ទឹមនឹងនេះ Arsenal កំពុងឈានមុខគេលើកិច្ចសន្យាជាមួយ Onana ដែលត្រូវបានក្លឹប Everton ទាមទារតម្លៃខ្លួនដល់ទៅ ៦០លានផោន ឯណោះលើលក្ខខណ្ឌដោះលែង ។
រំលឹកផងដែរថា កីឡាករសញ្ជាតិបែលហ្ស៊ិក បច្ចុប្បន្នកំពុងស្ថិតក្នុងរដូវកាលទី២ ជាមួយ Everton បន្ទាប់ពីផ្ទេរពីក្លឹប Lille ក្នុងតម្លៃ ៣៣.៥លានផោន ក្នុងឆ្នាំ ២០២២។ ស្របពេលជាមួយគ្នានេះ Tottenham បានកំណត់អត្តសញ្ញាណ Onana ជាអ្នកជំនួសតំណែង Hojbjerg ខណៈគ្រូបង្វឹកក្រុម Spurs លោក Ange Postecoglou ចង់ពង្រឹងក្រុមបន្ថែមផងដែរ៕