Liverpool កំពុងប្រជែងជាមួយ Barcelona លើការផ្ទេរ ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ហ្សកហ្ស៊ី​រូប​នេះ ពី Napoli

Liverpool ត្រូវ​បាន​គេ​និយាយ​ថា​កំពុងប្រជែង Barcelona ចង់​ធ្វើ​ការ​ផ្ទេរ​យក​តារា វ័យក្មេង Khvicha Kvaratskhelia ពី Napoli។ ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ហ្សកហ្ស៊ី​រូប​នេះ​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ដូច​កាល​ពី​រដូវកាលមុន​ទេ។ នៅពេលគាត់រួមចំណែកនាំ Napoli លើកពានអីតាលី Serie A នៅរដូវកាលមុន Kvaratskhelia គឺជាខ្សែបម្រើស្លាបកំពូលម្នាក់នៅអឺរ៉ុប។ ការសែត The

Continue Reading

Barcelona ពន្យារពេលក្នុងការចរចារកិច្ចសន្យាថ្មីជាមួយខ្សែបម្រើវ័យក្មេងរូបនេះ ដោយសារវិបត្តិហិរញ្ញវត្ថុ

គួរឱ្យសោកស្ដាយដោយសារវិបត្តិហិរញ្ញវត្ថុបណ្តាលឱ្យមានការពន្យារពេលសម្រាប់ Barcelona ក្នុងការចរចារកិច្ចសន្យាថ្មីជាមួយខ្សែបម្រើវ័យក្មេងដែលពោរពេញទៅដោយសមត្ថភាព​ Pedri ។ ជាមួយនឹងរដូវកាលនេះជិតឈានទៅដល់ការបញ្ចប់ ការយកចិត្តទុកដាក់របស់ក្លឹបជាច្រើនបានចាប់ផ្តើមងាកទៅរកបញ្ហារឿងផ្ទេរ និង បន្ដកិច្ចសន្យាជាមួយកីឡាករ។ តែ Barcelona សម្រាប់រដូវកាលនេះរបស់ពួកគេបានបញ្ចប់ទៅហើយ ដោយបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ហើយគ្មានសង្ឃឹមក្នុងការតាមទាន់ក្រុម Real Madrid ក្នុងការប្រកួតដណ្តើមពានរង្វាន់ La

Continue Reading

តោខៀវ Chelsea ត្រៀមទទួលស្វាគមន៏មាន់ខ្នាយមាស Tottenham នៅការប្រកួត EPL យប់នេះ

ការប្រកួតក្របខណ្ឌ Premier League រវាងក្រុមតោខៀវ Chelsea និងត្រូវបើកទ្វារកីឡដ្ឋានStamford Bridge នៅវេលាម៉ោង ១និង៣០នាទីទាបភ្លឺដើម្បីធ្វើជាម្ចាស់ផ្ទះទទួលក្រុម Tottenham Hotspur ខណៈក្រុមទាំងពីរប្រកួតនៅក្របខណ្ឌ EPL ចុងក្រោយទទួលលទ្ធផលមិនបានល្អនោះទេ បន្ទាប់ពីក្រុមលោក Mauricio Pochettino បានប្រកួតស្មើAston Villa ខណៈ

Continue Reading

Barcelona ត្រៀម​គម្រោង​ស្នើរ​ខ្ចី​ជើង​អតីត​កីឡាករ​របស់​ខ្លួនរូបនេះ ពីក្លឹបយក្សមួយនៅបារាំង

ក្លឹប​អ្នក​មាន​បុណ្យ Barcelona នឹង​ព្យាយាម​ចរចា​ជាមួយ PSG សម្រាប់​ឱកាស​ខ្ចី​ជើង Xavi Simons នៅ​រដូវកាល​ក្រោយ។ យ៉ាង​ណា​មិញ កីឡាករ​វ័យ 21 ឆ្នាំ​រូប​នេះ គឺ​ជា​អតីត​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន La Masia របស់​ក្លឹប Barcelona។ កាល​ពី​ប៉ុន្មាន​ខែ​មុន មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា ក្លឹប​កាំភ្លើងធំ

Continue Reading

Arsenal ត្រៀម​ផ្តល់​កុងត្រា​ថ្មី​ដល់​ខ្សែបម្រើ​វ័យ 32 ឆ្នាំ​របស់​ខ្លួន Jorginho

ក្លឹប​កាំភ្លើងធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ផ្តល់​កុងត្រា​ថ្មី​ដល់​ខ្សែបម្រើ​ចាស់​វស្សា​របស់​ខ្លួន Jorginho នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ខណៈ​ដែល​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​នឹង​ផុត​កំណត់​នៅ​ថ្ងៃទី 30 ខែ​មិថុនា ឆ្នាំ 2024។ ដំបូង​ឡើយ Arsenal មិន​មាន​គម្រោង​រក្សា​ទុក Jorginho នោះ​ទេ ដោយ​ពួក​គេ​នឹង​ឲ្យ​គាត់​ចាកចេញ​ពេល​កុងត្រា​ផុត​កំណត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វីៗ​បាន​ប្រែប្រួល​វិញ បន្ទាប់​ពី​របួស​ជង្គង់​ធ្ងន់ធ្ងរ​របស់

Continue Reading

Lewandowski សារភាព​ថា គាត់​នឹង​គាំទ្រ Bayern Munich សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ UCL

ខ្សែប្រយុទ្ធ Robert Lewandowski របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​ទាក់ទង​នឹង​អតីត​ក្លឹប​ចាស់​ក្នុង​ប្រទេស​អាឡឺម៉ង់​របស់​ខ្លួន ដែល​ថា​តើ​គាត់​នឹង​គាំទ្រ​ក្រុម​ណា ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League នេះ។ អ្នក​កាសែត Tobi Altschaffl បាន​ដក​ស្រង់​សម្តី​របស់ Lewandowski ថា៖ “ខ្ញុំ​បាន​លេង​ឲ្យ Bayern

Continue Reading

គ្រូ Ancelotti ថាក្រុមរបស់គាត់មានជំនឿចិត្តបន្ថែម ទោះបានត្រឹមស្មើ Bayern Munich នៅ UCL

គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បាននិយាយថា ក្រុមរបស់លោកមានជំនឿចិត្តបន្ថែមទោះបានត្រឹមស្មើ Bayern Munich នៅក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League កាលពីយប់មិញ។ ជាការពិត ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Allianz

Continue Reading

Real Madrid ខិត​ជិត​ចុះ​កុង​ត្រា​ថ្មី​រយៈ​ពេល​៤​ឆ្នាំ​ជាមួយ​កីឡាករ​វ័យ​២៥​ឆ្នាំ Andriy Lunin

មុនរដូវកាលនេះ Andriy Lunin ត្រូវបានគេយល់ថាជារឿងគួរឱ្យអស់សំណើចនៅ Real Madrid បន្ទាប់ពីមានទម្រង់លេងមិនសូវល្អកាលពីរដូវកាលមុន ពេលចូលលេងជំនួសឱ្យ Thibaut Courtois។ ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះគាត់ត្រូវបានគេសរសើរទាំងក្នុង និងខាងក្រៅក្លឹបដោយធ្វើបានយ៉ាងល្អក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះបន្ទាប់ពីអវត្តមានរបស់កីឡាករបែលហ្ស៊ិក។ Lunin បានក្លាយជាជម្រើសទី១ ដែលមិនអាចប្រកែកបានរបស់លោក Carlo Ancelotti ចាប់តាំងពីខែវិច្ឆិកានៅពេលដែលគាត់បានជំនួសកន្លែង Kepa

Continue Reading

Arteta ​មានជម្រើសកីឡាករ៤នាក់នេះមកជំនួស Gabriel Jesus ខណៈ​ដែល​ Arsenal ចង់លក់ចេញ

Arsenal ត្រៀមបើកទ្វាចចារក្លឹបណាដែលចង់បាន Gabriel Jesus នៅរដូវក្តៅនេះ ខណៈដែល Mikel Arteta កំពុងសម្លឹងរកមើលខ្សែប្រយុទ្ធថ្មីមកជំនួស។ ក្នុងនោះគាត់មានឈ្មោះបួននាក់នៅក្នុងដៃរួចជាស្រេច។ Jesus ដែលមានអាយុ ២៧ឆ្នាំបានស៊ូទ្រាំនឹងរដូវកាលទីពីរដ៏ខកចិត្តនៅឯ Emirates ដែលគាត់បានខកខានសរុបចំនួន១៦ប្រកួត។ ជាមួយនឹងការស៊ុតបញ្ចូលទីបានត្រឹមតែ ៨គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៣៣ដង ហើយកីឡាករចំណូលថ្មី Kai

Continue Reading