Manchester United គ្រោងនឹងដាក់សំណើ 50 លានផោនដើម្បីយក Mason Mount ពី Chelsea ប៉ុន្តែក៏មិនរំពឹងទុកថា Manchester Unitedនឹងទទួលបាន Harry Kane ពី Spurs ទេ
ការរំពឹងទុកយ៉ាងទូលំទូលាយបានភ្ជាប់តារាអង់គ្លេសទាំងពីរទៅនឹងក្រុមរបស់ Erik ten Hag នៅរដូវក្តៅនេះ ខណៈដែលបិសាចក្រហមសម្លឹងរកការបញ្ចប់ចំណាត់ថ្នាក់លេខ 3 របស់ពួកគេនៅក្នុងក្របខ័ណ្ឌ Premier League និងភាពជោគជ័យនៃពានរង្វាន់ Carabao Cup របស់ពួកគេ។ របាយការណ៍របស់ Telegraph ថា Man United គ្រោងនឹងដាក់សំណើរ 50 លានផោនសម្រាប់ Mount នៅខែនេះ ដោយជឿថាវាជាតម្លៃដ៏សមរម្យមួយសម្រាប់កីឡាករដែលមានកិច្ចសន្យានៅសល់តែ 1 ឆ្នាំលើកិច្ចសន្យាជាមួយ Chelsea ហើយតោខៀវនឹងចាកចេញពីបាល់ទាត់អឺរ៉ុបនៅរដូវកាលក្រោយ។ ការចរចារវាង Chelsea និង Man United ត្រូវបានជំរុញ បន្ទាប់ពីការជួបគ្នារបស់ពួកគេក្នុងការប្រកួត Premier League ចុងក្រោយសម្រាប់ភាគីទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ Man United គិតថាពួកគេមានសង្ឃឹមតិចណាស់ លើកិច្ចព្រមព្រៀងសម្រាប់ Harry Kane ដោយសារតែ Tottenham Hotspur មានការស្ទាក់ស្ទើរក្នុងការលក់ទៅឱ្យគូប្រជែងអង់គ្លេស។