កីឡាករសំខាន់ Chelsea ២រូបនេះនឹងត្រលប់មកជួយក្រុមវិញ ខណៈត្រូវប៉ះ Aston Villa

ក្លឹបតោខៀវ Chelsea បានបញ្ជាក់ថា Christopher Nkunku និង Malo Gusto បានត្រលប់មកហ្វឹកហាត់វិញ ប៉ុន្តែមិនទាន់បានបញ្ជាក់ថា ពួកគាត់ចូលលេងបានវិញឬនៅឡើយ ខណៈក្រុម Chelsea ត្រៀមប៉ះ Aston Villa នៅថ្ងៃសុក្រនេះ ក្នុងពានរង្វាន់ FA Cup ជុំទី៤។

Nkunku បានបង្ហាញវត្តមាន៤ប្រកួតប៉ុណ្ណោះតាំងពីផ្ទេរមកពីក្រុម RB Leipzig ដោយក្រោយបានវត្តមានរហូតដោយសារតែរបួសចង្កេះ និងជង្គង់ធ្ងន់ធ្ងរ។ ខណៈ Gusto តែងតែជាប់ជម្រើស១១នាក់សម្រាប់ក្រុម ប៉ុន្តែមានបញ្ហារបួសកាលពីថ្ងៃទី១៣ខែមករាទល់នឹងក្រុម Fulham៕

Leave a Reply

Your email address will not be published. Required fields are marked *