ក្លឹបនៅបារាំង Lyon ដាក់ចិត្តតាមចរចាយក Benzema ចេញពីក្លឹបប្រទេសអារ៉ាប់ Al-Ittihad
ខណៈនេះ ក្លឹប Al-Ittihad ហាក់ឈានដល់ការចែកផ្លូវរវាងភាគីកីឡាករ Karim Benzema ហើយ ទន្ទឹមដែលកីឡាករបារាំង ក៏កំពុងព្យាយាមរកក្លឹបដែលអាចទទួលយកខ្លួន ដ្បិតប្រាក់ឈ្នួលទទួលបានចុងក្រោយ មួយឆ្នាំចូលជាង ១០០ លានអឺរ៉ូ វាជាតួលេខខ្ពស់លើសលប់បណ្តាក្លឹបនៅអឺរ៉ុបមិនអាចផ្តល់ឲ្យបាន។
គេជឿថា បើក្លឹបណាមួយចង់យកបុរសវ័យ ៣៦ ឆ្នាំ ក៏មានតែហ៊ានចរចាបន្ទាបតម្លៃប្រាក់ឈ្នួលនោះឯង។ បើតាម Fabrizio Romano ចុះផ្សាយ ក្លឹបចាស់របស់គេគឺ Olympique Lyon ក៏ចូលខ្លួនព្យាយាមចង់បាន Benzema សារនេះដែរ ត្រង់ម្ចាស់ក្លឹបលោក John Textor បានតាមឃ្លាំមើលស្ថានភាពតាំងខែធ្នូឆ្នាំទៅ។
នេះបើជាការពិត វាស៊ីសងលើការសម្រេចចិត្តរបស់ Benzema ដូចគ្នា ត្រង់ហ៊ានទទួលយកការបញ្ចុះប្រាក់ឈ្នួលនៅតួលេខលើសលប់។ ដូចគ្នាចំពោះតម្លៃផ្ទេរចេញ ក៏ក្លឹបនៅអារ៉ាប៊ីសាអូឌីត អាចទាមទារពីភាគីក្លឹបចង់បាននៅល្បាក់ចន្លោះ ១៥ លានអឺរ៉ូ ដ្បិតកុងត្រាសេសសល់ដល់ចុងខែមិថុនា ឆ្នាំ ២០២៦។
ទៅមើលស្ថិតិរដូវកាលនេះបន្តិច Benzema ឈរជើងសរុប ២០ ប្រកួត គេអាចរកបាន ១២ គ្រាប់និង Assist ៥ លើក។ មិនទាន់មានការបកស្រាយច្បាស់អំពីហេតុផលកីឡាករចង់ចាកចេញ ដ្បិតកីឡាករបារាំងក៏គេជាអ្នកកាន់សាសនាមូស្លីមស្រាប់ដែរ អ៊ីចឹងមិនពិបាកនឹងសម្របការរស់នៅទីនោះទាល់តែសោះ ដូច្នេះអាចជាមូលហេតុផ្សេង៕