Machester City បានក្លាយជាម្ចាស់ជើងឯក Premier League រដូវកាល ២០២២-២៣ និង៣រដូវកាលជាប់ៗគ្នា
ក្រុមមេឃខៀវ ដឹងថាខ្លួនជាម្ចាស់ពានតាំងពី Arsenal ចាញ់ Nottingham Forest ១-០ កាលពីចុងសប្តាហ៍ បានធ្វើពិធីលើកពានលីគកំពូលអង់គ្លេសរបស់ខ្លួននៅកីឡដ្ឋាន Etihad ក្រោយប្រកួតឈ្នះ Chelsea ១-០ នៅជំនួបទី៣៦របស់ខ្លួន។
តាមពិតទៅ បើទោះ Man City ឈ្នះ ឬចាញ់ Chelsea នៅជំនួបនេះ ក៏ពួកគេបានក្លាយជាជើងឯកលីគកំពូលអង់គ្លេសប្រចាំរដូវកាល ២០២២-២៣ រួចទៅហើយ ពោលចាប់តាំងពី Arsenal បានចាញ់ Nottingham Forest ១-០ នៅជំនួបសប្តាហ៍ទី៣៧ម្លេះ។
ក្រោមការដឹកនាំរបស់អ្នកចាត់ការ លោក Guardiola សញ្ជាតិអេស្ប៉ាញ បានឲ Man City បានឈ្នះជើងឯកលីគកំពូអង់គ្លេស៥សម័យកាល ២០១៧–១៨, ២០១៨–១៩, ២០២០–២១, ២០២១–២២ និង ២០២២–២៣។
រដូវកាលនេះ ក្រៅពី Premier League លោក Guardiola នៅសល់ភារកិច្ចដឹកនាំ Man City ដណ្តើមពានពីរទៀតរួមមាន FA Cup វគ្គផ្តាច់ព្រ័ត្រទល់ Manchester United និងជួប Inter Milan ដើម្បីដណ្តើមពានកំពូលអឺរ៉ុប UEFA Champions League នៅវគ្គផ្តាច់ព្រ័ត្រ។
ប្រភព៖ Thmey Thmey