ហ្សងក្រហម Liverpool បម្រុងលក់ខ្សែប្រយុទ្ធម្នាក់នេះចេញ បន្ទាប់ពីមានក្លឹបមួយនៅអារ៉ាប់ ចាប់អារម្មណ៍

ខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Núñez នៅតែមិនច្បាស់លាស់អំពីអនាគតរបស់ខ្លួនទេ ខណៈខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយរូបនេះមិនមានឈ្មោះក្នុងបញ្ជីជម្រើស១១នាក់ដំបូងទៀងទាត់នោះទេ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Arne Slot ។ មានន័យថាអ្នកចាត់ការសញ្ជាតិហូឡង់បានដាក់អោយ ខ្សែបម្រើ-ប្រយុទ្ធស្លាប Diogo Jota ចូលលេងជំនួស Núñez នៅពេលកីឡាករអន្តរជាតិព័រទុយហ្គាល់មិនមានបញ្ហារបួស ។ យោងតាមអ្នកជំនាញលើការផ្ទេរកីឡាករដ៍ល្បីឈ្មោះលោក Fabrizio Romano បានចុះផ្សាយថា មើលឃើញស្ថានភាពបែបនេះទើបក្លឹបនៅលីកកំពូលប្រទេសអារ៉ាប៊ីសាអូឌីត មានបំណងបង្កើនការចរចារផ្ទេរយកកីឡាកររូបនេះមករួមក្រុម។

Leave a Reply

Your email address will not be published. Required fields are marked *