ចូល Man Utd បានកន្លះឆ្នាំ ឥឡូវកីឡាកររូបនេះ កំពុងតែត្រូវបានក្លិបគីឡូ UCL មួយតាមចង់បាន

ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Joshua Zirkzee ត្រូវបានគេរាយការណ៍ថា កំពុងតែត្រូវបានក្លិប Juventus ចង់បានខ្លាំងមែនទែននៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។

Zirkzee ត្រូវបាន Man UTD ចុះហត្ថលេខាទិញយកបានកាលពីដើមរដូវកាលនេះពី Bologna ក្នុងតម្លៃខ្លួន ៤០លានអឺរ៉ូ ប៉ុន្តែ ក្នុងការមកដល់ទឹកដីអង់គ្លេស រូបគេហាក់ពុំសូវបង្ហាញគុណផលលេងបានល្អទាល់តែសោះ ពោល ទើបតែរកបាន ៤គ្រាប់ប៉ុណ្ណោះ។

ក្នុងនោះទាក់ទងនឹងរឿងខាងលើ បើយោងទៅតាមការចុះផ្សាយរបស់លោក Fabrizio Romano បានឲ្យដឹងថា បច្ចុប្បន្ននេះ Juventus កំពុងតែពន្លឿនការចង់បាន Zirkzee មែនទែននៅក្នុងខែមករានេះ ពោល ពួកគេបានទាក់ទងជាមួយកីឡាករផ្ទាល់រួចរាល់ ប៉ុន្តែ Man UTD នឹងមិនយល់ព្រមដាច់ខាតជាមួយលក្ខខណ្ឌខ្ចីជើង៕

Leave a Reply

Your email address will not be published. Required fields are marked *