Arsenal ចង់បានខ្សែប្រយុទ្ធរបស់ Newcastle រូបនេះ ប៉ុន្តែត្រូវចំណាយប្រាក់ប្រហែល ១៨០លានផោន
ក្លឹបកាំភ្លើងធំ Arsenal នឹងត្រូវចំណាយកញ្ចប់សាច់ប្រាក់ប្រមាណ ១៨០លានផោន ប្រសិនចង់ចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធ Alexander Isak របស់ក្លឹបសារិកាព្រៃ Newcastle United ។
គួរកត់សម្គាល់ថា Arsenal កំពុងសម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេនៅរដូវក្តៅនេះ បន្ទាប់ពីបរាជ័យក្នុងការដណ្តើមពាន Premier League ពីក្រុម Man City នារដូវកាលនេះ។ ដោយឡែក កីឡាករវ័យ ២៤ឆ្នាំ រូបនេះកំពុងស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ ២០២៨ ជាមួយ Newcastle United ហើយក៏មានមតិជាច្រើនលើកឡើងថា តម្លៃដ៏ធំសម្បើម ធ្វើឲ្យ Arsenal ពិចារណាឡើងវិញ ព្រោះសមត្ថភាព Isak នៅមានកម្រិត មិនសមាមាត្រគ្នានោះឡើយ បើធៀបនឹងខ្សែប្រយុទ្ធក្មេងៗដែលមានតម្លៃខ្លួនប្រហាក់ប្រហែលនេះ៕