Roony Bardghji ​ត្រូវ​សម្រាក​ពី​បាល់​ទាត់ 1ឆ្នាំ ខណៈកំពុងឡើងជើង និងមានការចាប់អារម្មណ៍ខ្លាំង

ខ្សែ​បម្រើ​ប្រយុទ្ធ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​​ទេពកោសល្យ​ខ្ពស់​ក្នុង​ចំណោម​កីឡាករ​ផ្សេង​ទៀត​នៅ​តំបន់​អឺរ៉ុប Roony Bardghji របស់​ក្លឹប F.C. Copenhagen បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។ យ៉ាង​ណា​មិញ ខ្សែ​ប្រយុទ្ធ​វ័យ 18 ​ឆ្នាំ​រូប​នេះ​បាន​រង​របួស​អំឡុង​ពេល​ហ្វឹកហាត់​ជា​មួយ​មិត្ត​រួម​ក្រុម។

Roony Bardghji ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា បាន​រងរបួស​រហែក​ជង្គង់ ACL។ បន្ថែម​លើស​ពី​នេះ​ទៀត កីឡាករ​ឆ្នើម​រូប​នេះ នឹង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ជា​សះស្បើយ​ពី​របួស​ចន្លោះ​ពី 9 ទៅ 12 ខែ ដែល​ជា​រយៈពេល​មួយ​ដ៏​យូរ។

គួរ​ដឹង​ផង​ដែរ​ថា Roony Bardghji គឺ​ជា​កីឡាករ​ដែល​កំពុង​ឡើង​ជើង និង​លេច​ធ្លោរ​ខ្លាំង ហើយ​ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍ ពិសេស​ក្លឹប​បិសាចក្រហម Manchester United។ កីឡាករ​ឆ្នើម​រូប​នេះ​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ដោយ​ក្នុង​​រដូវ​កាល​នេះគាត់​បាន​បង្ហាញ​ខ្លួន​សរុប 36 ​ប្រកួត និង​​ស៊ុត​បញ្ចូលទី​បាន 10 ​គ្រាប់។

Leave a Reply

Your email address will not be published. Required fields are marked *