ខ្សែការពារ Chelsea រូបនេះសម្រេចចិត្តវិលត្រឡប់ទៅលេងនៅប្រទេសកំណើតរបស់ខ្លួនវិញ
ក្លឹប Fluminense FC នឹងចុះហត្ថលេខាលើ Thiago Silva នៅចុងបញ្ចប់នៃរដូវកាលខាងមុខ។ ខ្សែការពារចាស់វស្សារូបនេះ នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន ពេលដែលគាត់ផុតកុងត្រាជាមួយតោខៀវ Chelsea នារដូវក្ដៅនេះ។
សំណើររបស់ក្លឹប Fluminense FC បានដាក់មកឲ្យ Thiago Silva ពិចារណាកាលពីសប្ដាហ៍មុន បន្ទាប់ពីកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ប្រកាសចាកចេញពី Chelsea ជាផ្លូវការណ៍។ កិច្ចព្រមព្រៀងពាក្យសម្ដីរវាង Thiago Silva និងក្លឹប Fluminense កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ហើយអ្វីៗហាក់ដំណើរការទៅដោយភាពវិជ្ជមាន។
កិច្ចព្រមព្រៀងនៃការចុះហត្ថលេខាលើ Thiago Silva ពីសំណាក់ក្លឹប Fluminense មានរយៈពេល 1 ឆ្នាំប៉ុណ្ណោះ គឺមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2026 (នេះបើតាម Globo បានរាយការណ៍)។ គួររំលឹកផងដែរថា Fluminense គឺជាអតីតក្លឹបចាស់ដែលស្ថិតនៅក្នុងប្រទេសប្រស៊ីលរបស់ Thiago Silva ដែលគាត់បានចាកចេញពីទីនោះតាំងពីឆ្នាំ 2009។