Inter Milan ចង់បន្តកុងត្រាថ្មីឱ្យគ្រូបង្វឹកលោក Simone Inzaghi នៅជាមួយក្លឹបរហូតដល់ ២០២៥

ក្លិប Inter Milan មានបំណងចង់បន្តកុងត្រាថ្មីជាមួយគ្រូបង្វឹក លោក Simone Inzaghi ឱ្យបន្តដឹកនាំរយៈពេលវែង។ នេះបើតាមការលើកឡើងរបស់ នាយកប្រតិបត្តិក្លិបលោក Giuseppe Marotta ។

សារព័ត៌មានជាច្រើនបានឱ្យដឹងថា ក្លិប Inter Milan ចង់កុងត្រាជាមួយលោក Inzaghi រហូតដល់ឆ្នាំ២០២៧ ខណៈកុងត្រារបស់លោក នឹងបញ្ចប់ជាមួយក្លិបនេះនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

សម្រាប់ លោក Inzaghi វិញ ក៏ត្រូវបានគេដឹងថាមានបំណងចង់បន្តកុងត្រាថ្មី និងចង់នៅបន្តការងារជាមួយ Inter Milan ផងដែរ។

ទាក់ទិននឹងរឿងនេះ លោក Morotta បាននិយាយថា៖ “ក្លិបមានគម្រោងចង់បន្តកុងត្រាថ្មីជាមួយនឹងលោក Simone Inzaghi ដោយការចរចានឹងធ្វើឡើងនាពេលឆាប់ៗ។ យើងមានការសប្បាយចិត្តនឹងនឹងការដឹកនាំរបស់លោក Inzaghi មែនទែន។”

សូមបញ្ជាក់ថា លោកបានមកដឹកនាំក្លិប Inter Milan តាំងពីឆ្នាំ២០២១មក ដោយបានជួយក្លិប ឈ្នះពាន Serie A ក្នុងរដូវកាល 2023-24 នេះ ដែលជាការឈ្នះជើងឯកលីគកំពូលអ៊ីតាលីជាលើកទី២០របស់ពួកគេ។

លោកក៏បានជួយក្លិបឈ្នះពានរង្វាន់ផ្សេងទៀតដែរ ដូចជា ពាន Coppa Italia ៣រដូវកាល និងពាន Super Coppa Italiana ចំនួន៣រដូវកាល៕

Leave a Reply

Your email address will not be published. Required fields are marked *