Arda Guler ត្រូវបានក្លឹប Real Madrid បញ្ចុះបញ្ចូលថាខ្លួនអាចស្នងតំណែងសិស្សច្បងម្នាក់នេះបាន
ខ្សែបម្រើវ័យក្មេង Arda Guler បានទម្លាយឲ្យដឹងថា អំឡុងពេលចរចារគ្នាកាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ គឺ Real Madrid បាននិយាយមកកាន់រូបគេ ថា ពួកគេចាត់ទុកខ្លួនជាកីឡាករដែលនឹងស្នងតំណែងរបស់រៀមច្បង Luka Modric។
ជាការពិតណាស់ Guler បានសម្រេចចិត្តចាកចេញពីក្លិបអាណាព្យាបាលរបស់ខ្លួន គឺ Fernerbache ដើម្បីផ្លាស់មកកាន់ Real Madrid កាលពីដើមរដូវកាលនេះ ហើយ មុនពេលដែលសំណើខាងលើជោគជ័យ គឺ ក្រុមគូប្រជែងរបស់អធិរាជស គឺ Barcelona ក៏ចង់បានកីឡាករសញ្ជាតិតួកគីខាងលើមករួមក្រុមដូចគ្នា។
ទាក់ទងនឹងការសម្រេចចិត្តជ្រើសរើសយក Real Madrid Guler បាននិយាយថា៖
អំឡុងពេលក្លិបកំពុងចរចារគ្នា Real Madrid បានប្រាប់ខ្ញុំថា ខ្ញុំនឹងក្លាយជាអ្នកស្នងតំណែងរបស់ Modric។ ពួកគេបានរៀបចំផែនការរយៈពេលវែងសម្រាប់ខ្ញុំ ហើយ ខ្ញុំមានការជឿជាក់៕