Solskjaer បដិសេធទទួលយកឱកាសដឹកនាំក្រុមជម្រើសជាតិមួយ​ នៅអឺរ៉ុប

លោក Ole Gunnar Solskjaer បានបោះបង់ឱកាសទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអៀរឡង់ ទើបអតីតមិត្តរួមក្រុមរបស់លោកគឺ John O’Shea កាន់តួនាទីនេះ។

អតីតខ្សែប្រយុទ្ធ Manchester United រូបនេះ នៅទំនេរពីការងារ តាំងពីលោកត្រូវបានក្លឹបបញ្ចប់តំណែងកាលពីឆ្នាំ២០២១។

លោក Solskjaer មានការភ្ជាប់ទៅនឹងក្លឹបជាច្រើន តាំងពីចាកចេញពី Man Utd ហើយក្នុងនោះក៏មានក្រុមជម្រើសជាតិអៀរឡង់ផងដែរ។

ប៉ុន្ដែយោងតាមអ្នកសារព័ត៌មាន Andry Mitten បានទម្លាយឱ្យដឹងថា លោក Solskjaer បានបដិសេធសំណើនេះ ហើយអតីតមិត្តរួមក្រុមបិសាចក្រហម លោក O’Shea ក៏ទទួលបានតំណែងនេះជាអចិន្ត្រៃ បន្ទាប់ពីត្រូវបានតែងតាំងជាគ្រូបង្គោលបណ្ដោះអាសន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *