ក្លឹប Real Madrid នឹងអវត្តមានសមាជិកសំខាន់ពីរនាក់ សម្រាប់ប្រកួតទល់ Real Sociedad
Real Madrid បានប្រកាសពីបញ្ជីក្រុម សម្រាប់ការប្រកួតទល់ Real Sociedad នាថ្ងៃសុក្រនេះ ខណៈដែលសមាជិកសំខាន់ពីររូបអវត្តមាន។
Rodrygo Goes អាចធ្វើដំណើរទៅប្រកួតនៅទឹកដី San Sebastian បាន បើទោះបីជាមានអការៈផ្ដាសាយ ហើយអវត្តមានពីការហ្វឹកហាត់កាលពីថ្ងៃសុក្រក៏ដោយ។
ខ្សែបម្រើ Jude Bellingham មិនអាចចូលរួមការប្រកួតទល់ Sociedad បានទេ ដោយសារតែគេមានបញ្ហាក្រពះ ដែលធ្វើឱ្យគ្មានឈ្មោះក្នុងបញ្ជី។
សមាជិកដ៏សំខាន់ម្នាក់ទៀតដែលអវត្តមានពីបញ្ជីនេះផងដែរនោះគឺខ្សែការពារ Ferland Mendy។ ទោះបីជាគេមានភាពប្រសើរឡើងពីបញ្ហារបួស ប៉ុន្ដែលោក Carlo Ancelotti ចង់ឱ្យគេសម្រាកគ្រប់គ្រាន់ សម្រាប់ត្រៀមលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ទល់នឹង Bayern Munich។
ប្រសិនបើក្រុមអធិរាជស អាចទទួលបានជ័យជម្នះ ក្នុងការប្រកួតនៅទឹកដី Anoeta នោះពួកគេអាចនឹងក្លាយជាជើងឯក La Liga នាប្រកួតសប្ដាហ៍បន្ទាប់ បើអាចបន្ដយកឈ្នះ Cadiz៕