Hojlund បង្ហើបឈ្មោះអតីតខ្សែប្រយុទ្ធ Man Utd ម្នាក់ ដែលខ្លួនចង់លេងជាមួយបំផុត

ថ្មីៗនេះ កីឡាករ Rasmus Hojlund បានដាក់ឈ្មោះជើងចាស់ Wayne Rooney ជាខ្សែប្រយុទ្ធរបស់ក្រុម Manchester United ដែលគេចង់មានឱកាសលេងជាមួយបំផុត។

ជាក់ស្តែង Hojlund បានមកដល់ក្លិប ​Man Utd ជាមួយនឹងរំពឹងទុកជាច្រើនជុំវិញការបង្ហាញសមត្ថភាពរបស់គេ ក្រោយការផ្ទេរក្នុងតម្លៃខ្លួន ៧២លានផោន ពីក្រុម Atalanta ។

ហើយយ៉ាងណាមិញ នៅក្នុងបទសម្ភាសថ្មីៗនេះ កីឡាករសញ្ជាតិដាណឺម៉ាករូបនេះ​ ត្រូវបានគេស្នើសុំឲ្យដាក់ឈ្មោះខ្សែប្រយុទ្ធរូបណាគេដែលចង់ចំណាយពេលលេងជាមួយបំផុត នៅក្នុងក្រុម Man Utd ។

ទន្ទឹមនឹងនេះ Hojlund បានប្រាប់ Sky Sports ថា៖ ” និយាយឲ្យស្មោះត្រង់ទៅខ្ញុំនឹងជ្រើសយក Wayne Rooney។ គាត់ជាខ្សែប្រយុទ្ធដ៏អស្ចារ្យ គាត់អាចនឹងធ្វើអ្វីៗបានគ្រប់យ៉ាង ហើយប្រសិនបើយើងជាដៃគូនឹងគ្នា នោះគាត់ច្បាស់ជាធ្វើកិច្ចការជាច្រើនសម្រាប់ជួយខ្ញុំមិនខាន “។

ទោះបីជាយ៉ាងណាក៏ដោយ Hojlund បាន​ដាក់​ឈ្មោះ Ronaldo ថាជានិមិត្តរូបរបស់ខ្លួន និងថែមទាំងបានបង្ហាញទៀតថា គេទទួលបានការបំផុសគំនិតជាច្រើនពីសំណាក់ Robert Lewandowski និង​ Romelu Lukaku ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *