PSG​ ត្រៀមចំណាយ៥០លានអឺរ៉ូ ដើម្បីប្រជែងយកកីឡាករម្នាក់នេះ ដែលជាគោលដៅរបស់ Barcelona

ក្លឹប Paris Saint-Germain បានត្រៀមសំណើសម្រាប់ការផ្ទេរខ្សែបម្រើ Bernardo Silva ពីក្លឹប Manchester City ខណៈដែល Barcelona បន្ដការចាប់អារម្មណ៍កីឡាករព័រទុយហ្កាល់ផងដែរ។

Barcelona ចង់បាន Silva ទៅចូលក្រុមជាយូរមកហើយ ប៉ុន្ដែពួកគេមិនអាចសម្រេចមហិច្ឆតារបស់ខ្លួនបាន ដោយសារបញ្ហាហិរញ្ញវត្ថុ។

ស្ថានភាពនៅ Barca ពេលនេះ មានភាពប្រសើរឡើង សម្រាប់ទីផ្សាររដូវក្ដៅ ប៉ុន្ដែពួកគេក៏ត្រូវការលក់ចេញកីឡាករមួយចំនួនផងដែរ ដើម្បីអាចនាំចូលសមាជិកថ្មីបាន។

យោងតាមសេចក្ដីរាយការណ៍ចុងក្រោយបង្អស់របស់ សារព័ត៌មាន AS បានឱ្យដឹងថា Silva កំពុងពិចារណាលើអនាគតរបស់គេនៅ Man City ខណៈគេមានតម្លៃផ្ដាច់កុងត្រា ៥០លានអឺរ៉ូ។

PSG ទំនងគ្មានបញ្ហានោះទេសម្រាប់តម្លៃប៉ុណ្ណឹង ប៉ុន្ដែមានការរាយការណ៍ថា អតីតសមាជិករបស់ Benfica ចង់ទៅចូលរួម Barcelona ច្រើនជាង៕

Leave a Reply

Your email address will not be published. Required fields are marked *