មេធំ Laporta និយាយផ្តែផ្តាំបែបនេះទៅ​កាន់ Real Madrid មុនប្រកួត El Clasico

ប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយប្រាប់អ្នកសារព័ត៌មាន ចំពោះការខកចិត្តដែលក្រុមរបស់លោកធ្លាក់ចេញពី UEFA Champions League ប៉ុន្ដែលោកសង្ឃឹមថាក្រុមដឹកនាំដោយលោក Xavi នឹងទទួលបានជ័យជម្នះទល់ Real Madrid។

លោក Laporta បាននិយាយថា៖

“ខ្ញុំមានការខកចិត្ត ព្រោះយើងមានសង្ឃឹមច្រើនជាងពួកគេ ហើយខ្ញុំគិតថាពួកគេមានទំនុកចិត្តជាង។ ពេលនេះគ្មានផ្សេងទៀតទេ យើងត្រូវតែជម្នះការខកចិត្តនេះ”។

ប្រធានក្លឹប Barca រូបនេះ ក៏បានព្រមានទៅកាន់ Real Madrid ផងដែរ មុនក្រុមទាំងពីរជួបគ្នានៅក្នុងក្របខណ្ឌ La Liga នាថ្ងៃអាទិត្យនេះ។ លោក Laporta បានបន្ដថា៖ “យើងពិតជាខកចិត្ត ប៉ុន្ដែខ្ញុំរង់ចាំការធ្វើដំណើរទៅម៉ាឌ្រីដ ដើម្បីឈ្នះការប្រកួត”៕

Leave a Reply

Your email address will not be published. Required fields are marked *