Pep Guardiola កោតសរសើរ Bellingham ថាជាកីឡាករអស្ចារ្យប្លែកខុសពីកីឡាករដទៃទៀត
គ្រូបង្វឹករបស់ក្លិប Manchestser City លោក Pep Guardiola ថ្មីៗនេះ បានបង្ហាញអារម្មណ៍ថា តារាឆ្នើមរបស់ក្លិប Real Madrid គឺ Jude Bellingham ថាជាកីឡាករម្នាក់ដែលប្លែកខុសពីកីឡាករដទៃទៀត ដោយសារតែគេមាន IQ ក្នុងការលេងបាល់នៅកម្រិតខ្ពស់។
ជាការពិតណាស់ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានគេយល់ឃើញថាអាចនឹងនឹងជាផ្នែកដ៏សំខាន់មួយ ក្នុងការជួកក្រុមយក្សអេស្ប៉ាញ ក្នុងការសងសឹកទៅលើ Man City បន្ទាប់ពីពួកគេធ្លាប់បានប៉ះគ្នារួចម្តងហើយកាលពីរដូវកាលមុន នៅពេលដែលក្រុមរបស់លោក Pep បានទម្លាក់ពួកគេចេញពីពាន UCL ក្នុងវគ្គ ៤ក្រុមចុងក្រោយ។
យ៉ាងណាមិញ នៅមុនពេលត្រូវប៉ះគ្នា នៅទឹកដី Bernabeu លោក Pep ត្រូវបានគេសួរនាំមួយចំនួនអំពី Bellingham ដោយលោកបានធ្វើការកោតសរសើរថា ៖” អ្វីដែលគាត់នឹងធ្វើឲ្យការប្រកួតមានភាពខុសគ្នា គឺស្ថិតនៅក្នុងការគិតរបស់គាត់” ។
លោកបន្ថែមទៀតថា ៖ ” គាត់កំពុងមានរដូវកាលដ៏អស្ចារ្យបំផុត។ គាត់នៅមានវ័យក្មេង តែគាត់ហាក់មានអាជីពដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយរួចទៅហើយ” ៕