ក្លឹបតោខៀវ Chelsea បដិសេធសំណើរបស់ក្លឹបបិសាចក្រហម Manchester United ក្នុងការទិញខ្សែបម្រើអង់គ្លេស Mason Mount
ខាង Man Utd បានដាក់សំណើទិញក្នុងតម្លៃប្រមាណ ៥០លានដុល្លារអាមេរិក តែ Chelsea បដិសេធភ្លាមៗ ដោយសារតែចង់បានក្នុងតម្លៃច្រើនជាងនេះ។
Mason Mount មានអាយុ ២៤ឆ្នាំបានជួយឱ្យ Chelsea ឈ្នះ UEFA Champions League កាលពីឆ្នាំ២០២២ តែកីឡាកររូបនេះធ្លាក់ទម្រង់លេងនៅឆ្នាំនេះ។ កីឡាកររូបនេះនៅសល់កុងត្រាតែមួយឆ្នាំទៀតទេនៅ Chelsea។
ដោយសារតែនៅសល់កុងត្រាតែ ១ឆ្នាំទៀតនេះហើយ ទើប Manchester United មិនចង់ឱ្យតម្លៃថ្លៃជាងនេះ។
យ៉ាងណាមិញ Man Utd មាន ២-៣ជម្រើសទៀតដោយក្នុងនោះរួមមាន ខ្សែបម្រើអង់គ្លេស និង West Ham កីឡាករ Delcan Rice៕