Atletico ចង់នាំយកខ្សែការពារអ៊ីតាលីម្នាក់នេះ មកពង្រឹងក្រុមនៅរដូវកាលក្រោយ

Atletico Madrid នឹងមានការរុះរើក្រុមសម្រាប់រដូវកាលក្រោយ ជាពិសេសនៅតំបន់ការពារ ដោយអ្នកចាត់ការ Diego Simeone ពុំសូវពេញចិត្តចំពោះសមាជិកបច្ចុប្បន្ននៅក្នុងក្រុមនោះទេ។

កីឡាករមួយរូបដែលបង្ហាញសមត្ថភាពពុំសូវបានល្អ ហើយអាចនឹងត្រូវបានលក់ចេញក្នុងទីផ្សាររដូវក្ដៅខាងមុខ គឺខ្សែការពារ Nahuel Molina។

Molina បានបាត់បង់តំណែងរបស់ខ្លួនក្នុងជម្រើសដំបូង ដោយសារលេងពុំបានល្អ ក្នុងការប្រកួតមួយចំនួន ខណៈ Marcos Llorente ត្រូវាបានដាក់ឱ្យលេងជំនួសកីឡាករអាហ្សង់ទីនរូបនេះ។

យោងតាមប្រភពពី Mundo Deportivo បានរាយការណ៍ថា ក្លឹប Atletico មានការចាប់អារម្មណ៍ចង់បានខ្សែការពារ Giovanni Di Lorenzo ពីក្លឹប Napoli។

ទោះយ៉ាងណាក្ដី ក្លឹបអេស្ប៉ាញ នឹងប្រឈមការប្រកួតប្រជែងជាមួយ Aston Villa និង Inter Milan ដែលកំពុងតាមដានស្ថានភាពរបស់ខ្សែការពារអ៊ីតាលីរូបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *